ប្រជាពលរដ្ឋក្រីក្រ ខ្វះទីលំនៅចំនួន ៤ គ្រួសារនៅស្រុក កំពង់លែងបានទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមមេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ តាមរយៈ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំង៖ថ្ងៃ ទី ៨ ខែតុលាឆ្នាំ ២០២១ ឧត្តមសេនីយ៍ត្រី អ៊ុសុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង បានដឹកនាំកម្លាំងថ្នាក់ខេត្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក .ហ៊ុន ម៉ាណែត. អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ខ្វះទីលំនៅ ចំនួន ៤គ្រួសារ នៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

គ្រឿងសម្ភារះដែលនាំយកទៅប្រគល់ជូនរួមមាន.អង្ករ ៤៨០ គីឡូក្រាម .ស៊ីម៉ង់ត៍ ០១តោន .ស័ង្កសីចំនួន ២០០ សន្លឹក. មី៨កេះ .ទឹកត្រី ៤យួរ .ទឹកស៊ីអ៊ីវ ៤យួរ .ម៉ាស់ ៤ប្រអប់ .និង ថវិកាមួយចំនួនផងដែរ  ដោយមានការចូលរួមសហការឧបត្ថម្ភពីអាជ្ញាធរស្រុក ឃុំ និងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកផងដែរ ។

បើតាមការអោយដឹងពីអាជ្ញាធស្រុកថាប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើនេះ ពីមុនមករស់នៅអាស្រ័យដោយដីសាច់ញាតិ តែឥឡូវសាច់ញាតិគេយកដីគេវិញ ហើយអាជ្ញាធរមូលដ្ឋានក៏បានរៀបចំទីតាំងសម្រាប់សាងសង់លំនៅឋានថ្មីរួចរាល់ហើយសម្រាប់ពួកគាតើផងដែរ ។

ស្ថិតក្នុងឱកាសនេះដែរ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងមានប្រសាសន៍សំណេះសំណាល ណែនាំដល់ប្រជាពលរដ្ឋទាំង ៤គ្រួសារ ត្រូវចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល៣ការពារ៣កុំ  ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ទាំងអស់គ្នា ។

នៅបញ្ចប់ពិធី ក្រុមគ្រួសារប្រជាពលរដ្ឋទាំង ៤គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែ និងលោកជំទាវ និងសូមជូនពរ ឯកឧត្ដម និងលោកជំទាវ សូមប្រកបបានសុខភាពល្អបរិបូណ៌ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *