ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង:ត្រឹមតែ១ថ្ងៃខេត្តកំពង់ឆ្នាំងបានទទួលភ្ញៀវទេសចរបានចំនួន៨១១៦នាក់ចូលមកលេងកម្សាន្តក្នុងខេត្តនេះ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងលោក សេងសាលី បានប្រាប់ឱ្យដឹងថា ថ្ងៃទី០៨ខែតុលា ឆ្នាំ២០២១ នេះថាក្រោយពិធីបុណ្យភ្ជុំបិណ្ឌ១ថ្ងៃទី៧តុលា២០២១ម្សិលមិញនេះ ភ្ញៀវទេសចរជាតិ បានចូលមកកម្សាន្តនៅរមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំងសរុប.ចំនួន៨១១៦នាក់.ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តភ្នំនាងកង្រី .រមណីយដ្ឋានធម្មភ្នំព្រះធាតុ .រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិល.រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល.រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ និងរមណីយដ្ឋានកែច្នៃជាច្រើនផ្សេងទៀតផង ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថាក្នុងចំណោមភ្ញៀវទេសចរណ៍ដែលចូលមកលេងនៅក្នុងរមណីយដ្ឋានទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងចំនួន៨១១៦នាក់សុទ្ធតែជាភ្ញៀវទេសចរណ៍ជាតិទាំងអស់ក្នុងនោះមិនមានភ្ញៀវទេសចរអន្តរជាតិនោះទេ ដោយសារតែបញ្ហាជម្ងឺកូវិដ១៩ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងលោក សេងសាលី បានបញ្ជាក់អោយដឹងទៀតថាសហគមន៍ទេសចរណ៍បានអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់រមណីយដ្ឋានទេសចរណ៍និងសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍សំខាន់ៗដោយផ្ដោតទៅលើចំណុចសំខាន់ចំនួនប្រាំមួយយ៉ាង: ១.ការគ្រប់គ្រងអារម្មណ៍ភ្ញៀវទេសចរ ២.ការរៀបចំវិធានសុវត្ថិភាពទេសចរណ៍ក្នុងរមណីយដ្ឋានទេសចរណ៍
៣.ការធានាសុវត្ថិភាពនិងសុខភាពសាធារណៈភ្ញៀវទេសចរ ៤.ការធានាសុវត្ថិភាពនិងសុខភាពសាធារណៈបុគ្គលិកបំរើការ ៥.ការជំរុញផ្សព្វផ្សាយវិធានការក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ៦.ការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ៣ការពារ៣កុំដើម្បីខ្លួនយលងនិងគ្រសារយើងនិងសហគមន៍យើង ។
ចុងក្រោយផងដែរលោកសាធារណះជននិងភ្ញៀវទេសចរជាតិទាំងអស់ដែលធ្វើដំណើរតាមដងផ្លូវទាំងផ្លូវទឹកថ្ងៃគោកទៅកំសាន្តនិងទៅតាមគោលដៅនានាសូមមេត្តាអនុវត្តគោរពច្បាប់គោរពច្បាប់ចរាចរណ៍ដែលជាបញ្ហាគ្រោះថ្នាក់ប្រឈមយ៉ាងខ្លាំងក្នុងនោះក៍សូមគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល៣កុំ៣ការដែលជាការសំខាន់រក្សាជីវិតយើងអោយបានគង់វង្សពិសេសអនុវត្តវិធានការសុវត្ថភាពរបស់ក្រសួងទេសចរណ៍ដែលបានដាក់អោយអនុវត្តគ្រប់គោលដៅទេសចរទាំងអស់មិនថារមណីយដ្ឋានមិនថាសហគមន៍សេវាកម្មស្នាក់នៅសេវាកម្មស្នាក់នៅឬសេវាកម្មហូបចុកនឹងត្រូវបានអនុវត្តនិងបណ្ដុះបណ្ដាលគ្រប់អាជីវកម្មទាំងអស់ ។
ប្រធានមន្ទីរទេសចរខេត្តកំពង់ឆ្នាំបានថ្លែងអំណគុណចំពោះឯកឧត្តម ស៊ុនសុវណ្ណរិទ្ធ.ខេត្តកំពង់ឆ្នាំងដែលលោកបានយកចិត្តទុកដាក់លើវិស័យទេសចរណ៍នេះបានអនុញ្ញាតមានការបើកឡើងវុញនៅសហគមន៍នៅរមណីយដ្ឋាននិងគោលដៅទេសចរណ៍នានាបានអនុញ្ញាតឲ្យភ្ញៀវទេសចរក្នុងស្រុកនេះបានចូលមកលេងកម្សាន្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះថ្ងៃសៅរ៍និងអាទិត្យបន្តទៀតផងដែរ ៕