ដោយ៖ឈិត សំបូរ
កំពង់ធំ៖ ក្នុងរយះពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២១នេះ ខេត្តកំពង់ធំទទួលភ្ញៀវទេសចរបានចំនួន៨៥៧៣នាក់។ រយៈពេលដែលភ្ញៀវចូលមកកម្សាន្តក្នុងខេត្តនេះ.ឃើញថាមានភាពសប្បាយរីករាយ។
លោក សេង.អាន.ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី០៥ ដល់ល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ដែលជាពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចូលមកកម្សាន្តនៅខេត្តសរុប.ចំនួន៨៥៧៣នាក់.ក្នុងនោះមានរមណីយដ្ឋាប្រាសាទសំបូរគុក.ភ្នំសន្ទុក.ស្ទឹងជីនិត.បឹងសំរឹត.គុហ៍នគរ.បឹងក្រញ៉ាកនិងរមណីដ្ឋានតូចៗជាច្រើនទៀត។
ក្នុងចំណោមនោះ ភ្ញៀវជាតិមានចំនួន៨៥៥៤នាក់ ចំណែកទេសចរជាជនបរទេសមានចំនួន១៩នាក់។ លោកប្រធានមន្ទីរបានបញ្ជាក់ថា អំឡុងពេល៣ថ្ងៃនេះ ភ្ញៀវទូទៅមិនមានជួបបញ្ហាអាក្រក់ ឬករណីគ្រោះថ្នាក់ដោយប្រការណាមួយធំឡើយ។ ចំណែកការគ្រប់សេវាកម្មពាក់ព័ន្ធនឹងវិស័យទេសចរ មន្ទីរជំនាញនិងអ្នកគ្រប់គ្រងបានអនុវត្តន៍តាមវិធានការសុខាភិបាលបានយ៉ាងល្អប្រសើរ។ លោក បានបន្តថា លទ្ធផលប្រកបដោយក្តីសប្បាយរីករាយនេះផ្តើមឡើងពីកក្តាសុខសន្តិភាពនិងការចូលរួមគ្រប់មន្ត្រីពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តតាមប្រសាសន៍ណែនាំរបស់.ឯកឧត្តមរដ្ឋមន្ត្រីនិងឯកឧត្តមអភិបាលខេត្ត ក៏ដូចជាការចង្អុលបង្ហាញរាល់កិច្ចការងារទាក់ទៅនឹងសកម្មភាពទេសចរណ៍។
ជាងនេះទៅទៀតនោះកងកម្លាំងសមត្ថកិច្ចបានចុះល្បាតនៅគ្រប់ទីកន្លែង.នៅតាមរមណីយដ្ឋាន។