ដោយ៖ឈិត សំបូរ
កំពង់ធំ៖ លោក ច័ន្ទ បញ្ញាវន្ត ប្រធានការិយាល័យផលិកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំបញ្ជាក់ថា ករណីគោអ្នកស្រុកជាច្រើនក្បាលនៅភូមិរលួស នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ស្លាប់ដោយសារពុលថ្នាំគីមីពិតប្រាកដមែន!
លោកបញ្ជាក់ថា សត្វគោទាំងអស់នេះក្រោយពីជំនាញយេីងបានចុះទៅពិនិត្យជាក់ស្តែងគឺងាប់ដោយសារពុលថ្នាំពុលពិតប្រាកដមែន មិនមានករណីជំងឺឆ្លងនោះឡើយ។ មន្ត្រីជំនាញលោកបានធ្វេីការណែនាំដល់ម្ចាស់សត្វទាងំឣស់គឺមិនអនុញ្ញាតអោយយកសត្វដែលងាប់ទាំងអស់នេះយកទៅធ្វេីការវះកាត់ឬដេីម្បីយកសាច់មកបរិភោបនិងចរាចរលក់ចែកចាយជាច់ខាត លោកនិងសូមឲ្យអាជ្ញាធរពាក់ព័ន្ធជួយចាត់វិធានការ និងទប់ស្កាត់ អនុវត្តន៍វិធានការច្បាប់។
គួរបញ្ជាក់ថាចំនួនសត្វគោដែលស្លាប់គិតមកដល់ថ្ងៃ ទី០៧ខែតុលាម្សិលមិញនេះគឺ.ស្លាប់នៅលើដីអាងឈ្មោះ <តាអាង> ជាក់ស្តែងមានចំនួន១៧ក្បាល។ ប៉ុន្តែត្រូវម្ចាស់អាងបដិសេធ ថាមិនបានបាញ់ថ្នាំនៅដីនោះទេ។
មន្ត្រីជំនាញហាមមិនអោយយកសត្វដែលងាប់ទាំងអស់នេះយកទៅធ្វេីការវះកាត់ដេីម្បីយកសាច់មកបរិភោបនិងចរាចរលក់ចែកចាយជាច់ខាត។និងបានសូមឲ្យអាជ្ញាធរពាក់ព័ន្ធជួយចាត់វិធានការ និងទប់ស្កាត់ អនុវត្តន៍វិធានការច្បាប់។
គួរបញ្ជាក់ថាចំនួនសត្វគោស្លាប់គិតមកដល់ថ្ងៃនេះ នៅលើដីអាងឈ្មោះ <តាអាង> ជាក់ស្តែងមានចំនួន១៧ក្បាល។
ប៉ុន្តែត្រូវម្ចាស់អាងបដិសេធ ថាមិនបានបាញ់ថ្នាំនៅដីនោះទេ.តែទោះជាយ៉ាងណាក៏ដោយត្រូវរងចាំមើលដំណោះស្រាយរបស់អាជ្ញាធរនិងភាគីទាំងពីរ៕