សមត្ថកិច្ចក្រុងកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យ 4 នាក់ជិះម៉ូតូដុតផាវបោះលើផ្លូវសាធារណៈនៅពេលយប់បង្កការភ្ញាក់ផ្អើល

ដោយ៖សុក្ខារិន

កំពង់ឆ្នាំង:នៅវេលាម៉ោង៩និង០០នាទីថ្ងៃទី៦តុលា២០២១សមត្ថកិច្ចក្រុងកំពង់ឆ្នាំងឃាត់ខ្លួន៤នាក់ជិះម៉ូតូដុតផាវបោះលើផ្លូវសាធារណៈនៅពេលយប់បង្កការភ្ញាក់ផ្អើលថ្ងៃបុណ្យភ្ជុំបិណ្ឌ ។

អធិការនគបាលក្រុងកំពង់ឆ្នាំងលោកវរៈសេនីយ៍ឯក ឆាយ ខេមរត្ន .បានអោយដឹងនៅព្រឹកថ្ងៃទី៧តុលា២០២១នេះថានៅចំណុចផ្កូវឃុំជ្រៃបាក់ស្រុករលាប្អៀររហូតដល់សួនច្បាសម្តេចចៅហ្វាវាំងខាងមុខស៊ីម៉ាក់គ្រាដែលសមត្ថកិច្ចនគបាលក្រុងចេញល្បាតការពារសន្តិសុខសុវត្ថភាពក្នុងភូមិសាស្រ្តក្រុងក្នុងរដូវបុណ្យភ្ជុំបិណ្ឌហើយធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់រួមនិងវត្ថុតាងផងដែរ ។

អធិការនគបាលក្រុងកំពង់ឆ្នាំងបានអោយដឹងទៀតថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន៖

១ ឈ្មោះ ថា ប៊ុនថន ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅចំការតាម៉ៅ.ឃុំស្រែថ្មី.ស្រុករលាប្អៀរ

២ ឈ្មោះ ម៉ក់ តេងឧត្តម ភេទប្រុសអាយុ២១ឆ្នាំមានទីលំនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ

៣ ឈ្មោះ ភី សៃហៀង ប្រុសអាយុ២០ឆ្នាំមានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង

៤ ឈ្មោះ ម៉ន ប៊ុនថេន ភេទប្រុសអាយុ២០ឆ្នាំមានទីលំនៅភូមិកណ្តាលសង្កាត់កំពង់ឆ្នាំង

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើសមត្ថកិច្ចដកហូតបាន ផាវគ្រាប់បែក ៣៦ គ្រាប់ ម៉ូតូ២គ្រឿង ដែកកេះ២ កាបូបស្ពាយដាក់ផាវ១ ។

បច្ចុប្បនជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការនគបាលក្រុងកំពង់ឆ្នាំងកសាងសំណុំរឿងបញ្ជូនបន្តទៅការរិយាល័យជំនាញនៃស្នងការនគបាលខេត្តចាត់ការតាមនិតិវិធីផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *