អភិបាលខេត្តកំពង់ឆ្នាំងអញ្ជើញជួបសំណេះសំណាលចែកអំណោយជូនភ្នាក់ងារសារព័ត៌មានចំនួន ២៦ នាក់ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង  ដោយមានការចូលរួមពីលោក សាន់ យូ  លោក នៃ ចារី អភិបាលរងខេត្ត  លោក អ៊ុន សុផល  នាយករដ្ឋបាលសាលាខេត្តនិងលោកខឹម ចាន់នឿន  នាយករងរដ្ឋបាលរងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយនូវ ស្បៀ ងអាហារ ភេសជ្ជៈ និង ថវិកាមួយ ចំនួន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដល់ភ្នាក់ងារសារព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំងចំនួន២៦រូប នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ។

នៅក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណរិទ្ធិ បានថ្លែងថាៈ បានថ្លែងនូវការកោតសរសើរដល់ភ្នាក់ងាសារព័ត៌មានទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានសហការជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់មូលដ្ឋានក្នុងផ្សព្វផ្សាយព័ត៌មានទូទៅស្ដីពីការអភិវឌ្ឍលើគ្រប់វិស័យ របស់ខេត្តកំពង់ឆ្នាំង ជាពិសេសគ្រប់សកម្មភាពនៃការប្រយុទ្ធប្រឆាំងនិងវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។

លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានផ្តាំផ្ញើដល់ភ្នាក់ងារសារព័ត៌មានទាំងអស់សូមសហការណ៍ ក្នុងការចុះយកព័ត៌មាន ផ្តល់ព័ត៌មាននិងផ្សព្វផ្សាយព័ត៌មាន ឲ្យបានត្រឹមត្រូវស្របតាមក្រម សីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីរបបសារព័ត៌មានដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត រាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិកម្ពុជា ឲ្យមានសុខសន្តិភាព​និងកាន់តែទទួលបានសនិទ្ធផលថ្មីៗថែមទៀត ។

ក្នុងនោះផងដែរលោក ឈៀង ថារិទ្ធ តំណាងអោយភ្នាក់ងារសារព័ត៌មានទាំង២៦រូបបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ស៊ុន សុវណ្ពារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តនិងលោកជំទាវ  ដែលបានយកចិត្តទុកដាក់ផ្ដល់អំណោយខាងលើនេះដល់ភ្នាក់ងារសារព័ត៌មាន ដើម្បីផ្តល់ជូនដល់ក្រុមគ្រួសារ ចូលរួមក្នុងពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះ។

លោក ឈៀង ថារិទ្ធ តំណាងអោយភ្នាក់ងារសារព័ត៌មានទាំង២៦រូបបានគោរពជូនពរដល់ លោក ស៊ុន សុវណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារឯកឧត្តមលោកជំទាវអភិបាលរងខេត្ត សូមមានសុខភាពល្អជន្មាយុយឺនយូរនិងទទួលបានជ័យជំនះគ្រប់ភារកិច្ច ក្នុងការ ដឹក នាំខេត្តកំពង់ឆ្នាំង អោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *