ដោយ៖សហការី
ព្រះវិហារ៖ ជារៀងរាល់ថ្ងៃរាល់យប់ គេសង្កេតឃើញមានការយាមកាមដាក់ប៉ុស្តិ ត្រួតពិនិត្យ យ៉ាងតឹងរឹង ពីជំនាញពាក់ព័ន្ធជាពិសេស ស្នាក់ការបរិស្ថាន ស្នាក់ការរដ្ឋបាលព្រៃឈើ ប៉ុស្តិ នគរបាលសេដ្ឋកិច្ចក្រសួង ប៉ុស្តិនរគបាលសេដ្ឋកិច្ចខេត្តនៅតាមដងផ្លូវជាតិ លេខ៦២ យ៉ាង ស្អេកស្កះដែលមានទាំងមន្រ្តីខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ប្រទ្រុយឃ្លាំចាំមើលការ ដឹកជញ្ជូនតែរថយន្តរបស់ក្រុមឈ្មួញ៥ទៅ៦នាក់ធ្វើចរាចរណ៍ដឹកជញ្ជូនឈើគ្មានទាក់គោលដៅណាមួយឡើយ។ សកម្មភាពរថយន្តដឹកឈើរបស់ក្រុមឈ្មួញដុះស្លែប្រចាំស្រុកឆែប ស្រុកត្បែងមានជ័យ ស្រុកជ័យសែន នៃខេត្តព្រះវិហារ ចរាចរណ៍យ៉ាងរលូនទៅ ខេត្តកំពង់ធំ នេះបើតាមការសង្កេត ឃើញសកម្មភាព រថយន្តដឹកជញ្ជូនឈើអត់ច្បាប់ ទាំងនេះដឹកជញ្ជូន ដោយក្រុមឈ្មួញ ១៖មានឈ្មោះ វ៉ុន ២៖ឈ្មោះ វែង ៣៖ឈ្មោះ វុធ ៤៖ឈ្មោះ ផល្លា ៥៖ឈ្មោះ ហ័ង ៦៖ឈ្មោះចែ ឡែន ហៅប្រពន្ធ ពូម៉ុន ៧៖ឈ្មោះ ភ័ណ្ឌ បានដើប្រមូលទិញពីរោង សឹប្បកម្មនានា ក្នុងស្រុកឆែប និងស្រុកត្បែងមានជ័យ ស្រុកជ័យសែន ហើយឈើដែល ពួកគេប្រមូល ទិញដឹកជញ្ជូននោះ គឺប្រភេទឈើគ្រឿងសង្ហារឹម ដូចជា ទ្វា បង្អួច គ្រឿងគ្រែ តែឈើទាំងនោះ ធ្វើសម្រេចបានតែ៥០ភាគរយតែប៉ុណ្ណោះ ក្រុមឈ្មួញឈើខាងលើគឺតែង តែធ្វើសកម្មភាពដឹក ជញ្ជូនឈើជាបន្តរបន្ទាប់ ប៉ុន្តែហាក់មិន មានការរំខានដល់សមត្ថកិច្ច ជំនាញពាក់ព័ន្ធមាន ស្នាក់ការលើដងផ្លូវដែលយាមកាមត្រួតពិនិត្យក្នុង ការដឹកជញ្ជូនឈើ ទាំងនោះឡើយ ប្រហែលបានដាក់ខែ ដាក់ថ្ងៃ យកជាជើងគ្រប់ៗគ្នាក៍ថាបាន។ ពាក់ព័ន្ធក្នុងការដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញ ទាំងនោះផងដែរ មហាជនជាច្រើនបានរិះគន់ និងដាក់ការសង្ស័យទៅលើអាជ្ញាធរ ពីថ្នាក់ក្រោមទៅដល់ថ្នាក់លើប្រហែលបានទទួល ផល ប្រយោជន៍ហើយទើបមិនធ្វើការបង្រ្កាបបណ្តោយឲ្យ ដឹកជញ្ជូនស្រេចតែចិត្តបែបនេះ៕