ដោយ៖សេង ពិសិដ្ឋ
ព្រះវិហារ៖នៅ រសៀល ថ្ងៃ ទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ ឧត្ដមសេនីយ៍ ទោសោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រងកំពង់ធំ ប្រធាន សមាគម អតីត យុទ្ធ ជន កម្ពុជា ខេត្ត កំពង់ ធំ រួម ជាមួយ លោក ជា គឿន អ នុប្រធាន មន្ទីរ សង្គម កិច្ច អតីត យុទ្ធ ជន និង យុវនិតិសម្បទា បាន អញ្ជើញ ជា អធិបតីភាព ក្នុង ពិធី ប្រគល់ ប្រាក់ ធានា រ៉ាប់រង សង្គម របស់ រាជ រដ្ឋាភិបាល ចំនួន ៩០. ០៧៣. ៥៦០ រៀល ជូន គ្រួសារ សព អតីត យុទ្ធ ជន ចំនួន ១០គ្រួសារ នៅ ខេត្តកំពង់ ធំ ដែល ពិធី នេះ ប្រព្រឹត្ត ទៅ នៅ ផ្នែក សឹក រង ស្ទឹង សែន ស្ថិតនៅ សង្កាត់ អាចារ្យ លាក់ ក្រុង ស្ទឹង សែន ខេត្ត កំពង់ធំ ។
លោក ជា គឿន អនុប្រធាន មន្ទីរ និង លោក ស្រី កែវ ចន្ឋូប្រធាន ការិយាល័យ បេឡាជាតិអតីតយុទ្ឋជន ខេត្ត កំពង់ធំ បាន ឡើង រាយការណ៍ អំពី ចំនួន ថវិកាដែល គ្រួសារ សព អតីត យុទ្ធ ជន នីមួយៗ ត្រូវ ទទួល បាន ហើយ ការ ទទួល ថវិកានេះ មាន ការ ខុស គ្នា របស់ ក្រុម គ្រួសារ សពនីមួយៗ តាម ឋានន្តរសក្ដិ និង រយៈពេល នៃ ការ បម្រើ ការងារ របស់ អតីត យុទ្ធ ជន យេីង ។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បាន ថ្លែង នូវ ការ សោកស្ដាយ និង ការ អាឡោះអាល័យ ចំពោះ ការ បាត់ បង់ អតីត យុទ្ធ ជន ដែល ធ្លាប់ បាន រួមរស់ ជាមួយ គ្នា នៅ ក្នុង សមរភូមិ នាសម័ យសង្គ្រាម កន្លង មក និង ការ បាត់ បង់ ស្វាមី របស់ បងប្អូន គ្រួសារ អតីត យុទ្ធ ជន យេីង ដែល បាន ទទួល មរណភាព ក្នុង ពេល កន្លង ទៅ ដោយ សារ ជំងឺ រ៉ាំរ៉ៃ បន្សល់ ទុក ពី សម័យ សង្គ្រាម និង សូម គោរព ដឹងគុណ ដល់ វិញ្ញាណក្ខន្ធ បងប្អូន អតីត យុទ្ធ ជន ទាំង អស់ និង សូម បួងសួង ដល់ វិញ្ញាណក្ខន្ធ ពួក គាត់ សូមបាន ទៅ កាន់ សុគតិភព កុំ បី ឃ្លៀងឃ្លាត ឡើយ ។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បាន គូស បញ្ជាក់ ថា នេះ គឺ ជា ការ យកចិត្ត ទុក ដាក់ ខ្ពស់ បំផុត របស់ សម្ដេច អគ្គ មហាសេនា បតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ប្រធាន សមាគម អតីត យុទ្ធ ជន កម្ពុជា ចំពោះ បងប្អូន អតីត យុទ្ធ ជន របស់ យើង ។ ជាក់ស្ដែង ៖ ទី១: នៅពេល បងប្អូន នៅមាន ជីវិត បងប្អូន ទទួល បាន ប្រាក់ បៀវត្សរ៍ ប្រចាំ ខែ តាម ប្រព័ន្ធ ធនាគារ ដែល ជិត ផ្ទះ បំផុត ទី ២ : ពេល មាន ជំងឺ បងប្អូន អតីត យុទ្ធ ជន យើង មាន ប័ណ្ណ បេឡាជាតិសន្តិសុខសង្គម ដោយ រដ្ឋជាអ្នកចេញថ្លៃព្យាបាលជំងឺជូន នៅ មន្ទីរពេទ្យ រដ្ឋ នា នា ទី ៣ : ពេល បងប្អូន ទទួល មរណភាព ក្រុម ការងារ សមាគម អតីត យុទ្ធ ជន នាំយក ប្រាក់ បេឡាមរណសង្គ្រោះ ចំនួន បួន លាន រៀល ជូនដល់ផ្ទះ សម្រាប់ ធ្វើ បុណ្យ សព និង ទី៤ : ថ្ងៃ នេះ យើង ទទួល ប្រាក់ ធានា រ៉ាប់រង សង្គម បន្ថែម ទៀត ដូច្នេះ សំណូមពរ ដល់ បងប្អូន ក្រុម គ្រួសារ សពអតីត យុទ្ធ ជន ក្រោយ ពេល ទទួល បាន ថវិកា នេះ ត្រូវខិតខំ ប្រឹងប្រែង ដោះស្រាយ ជីវភាព គ្រួសារ បង្កើត មុខ របរ រក ទទួល ទាន ដើម្បី ចិញ្ចឹម ជីវិត នៅ ក្នុង មូលដ្ឋាន នីមួយៗ និង សំណូម ពរ បង ប្អូន ទាំង អស់ ត្រូវ បន្ត អនុវត្ត ន៍ នូវ វិធានការ របស់ ក្រសួង សុខាភិបាល ពិសេស វិធានការ ៣ ការ ពារ និង ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន អោយបានម៉ឺងម៉ាត់ ដេីម្បី ការពារ អាយុ ជីវិត យើង ឲ្យ ជៀសផុត ពី ជំងឺ កូវីដ -១៩ ដ៏កាចសាហាវនេះ ។