ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង:ត្រឹមតែរយះពេល២ថ្ងៃសមត្ថកិច្ចឃាត់ខ្លួនបានមនុស្សប្រុសស្រី៦នាក់ទីតាំងផ្សេងគ្នារួមនិងវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ ។
នៅវេលាម៉ោង៤និង០០នាទីថ្ងៃទី២៩កញ្ញា២០២១ម្សិលមិញមនុស្ស៣នាក់រួមនិងថ្នាំញៀន២កញ្ចប់ត្រូវបានសមត្ថកិច្ចនៅចំណុចខ្នាឆ្មារ ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជយ័ខេត្តកំពង់ឆ្នាំង ។
នៅក្នុងកិច្ចប្រត្តិបត្តការខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់មាន.១.ឈ្មោះ សយសុនី ហៅ នី ភេទប្រុសអាយុ ៣៧ឆ្នាំជនជាតិខ្មែរមុខរបកសិក . ២.ឈ្មោះ អ៊ុ វី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរ កសិក អ្នកទាំង២រសនៅភូមិ. ឃុំ .ខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ទៅ ៣ .ឈ្មោះ វង្ស សុភាព ហៅ ថាវ ភេទប្រុសអាយុ៣៦ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ ប្រក្លូត ឃុំ ធ្លកវៀន ស្រុកសាមគ្គីមានជ័យ អ្នកទាំង៣ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័ករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន ។
នៅក្នុងករណីបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀន២កញ្ចបើទូរសព្ទដៃ២គ្រឿងរួមនិងឧបករណ៍ប្រើប្រាសើថ្នាំញៀនមួយចំនួនផងដែរ ។
នៅវេលាម៉ោង១០និង៣០នាទូថ្ថៃទី៣០កញ្ញា២០២១សមត្ថកិច្ចធ្វើការឃាតើខ្លួនជនសង្ស័យប្រុសស្រី៣នាក់ផ្សេងទៀតៅចំណុចផ្ទះបន្ទប់ជួលមួយកន្លែងដែលមានម្ចាស់ឈ្មោះ រសសុភ័គ្រ ដ្ថិតនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ។នៅក្នុងករណីបង្ក្រាបខាងលើនេះសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់មាន ១ ឈ្មោះ រសសយភ័គ្រ ភេទប្រុសអាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ៍ ទី ២.ឈ្មោះ. ពែកសិធា. ភេទស្រិអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ៍អ្នកទាំង២រសនៅក្នុងភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំង ។ទី៣ឈ្មោះ ស៊ុយសារឿន ភេទស្រីអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ៍រសនៅភូមិទី១ សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង ។
ស្នងការរងទទួលបន្ទុកគ្រឿងញៀនលោកវរះសេនីយ៍ឯក .ហ៊ុលវាសនា បានអោយដឹងថាក្រោយការឃាត់ខ្លូនជនសង្ស័យទាំង៦នាក់ខាងលើនេះបានរាយការណ៍ជូនសោកានគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវលី និងសុំការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៉ិតសុធា .បុកស្នងការនគរបាលខេត្តដើម្បីធ្វើការសាកសួរ ។
ស្នងការរងប្រឆាំងបទល្មើសគ្រឿងញៀនបានអោយដឹងថានៅក្នុងករណីបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតបានវត្ថុតាងគ្រឿងញៀន១០បញ្ចប់ទូរស័ព្ទ ៣ គ្រឿងរួមនិងសម្ភារៈបម្រើដល់គ្រឿងញៀនមួយចំនួនផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង 6 នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីផងដែរ ៕