កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ ឆ្នាំ២០២១ និងលើកទិសដៅបន្តរបស់ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់វិស័យទឹកស្អាតនិងការសំអាតអនាម័យនៅខេត្តកំពង់ឆ្នាំង

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងមានកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ ឆ្នាំ២០២១ និងលើកទិសដៅបន្តរបស់ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់វិស័យទឹកស្អាតនិងការសំអាតអនាម័យនៅខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោក ខែម ស៊ន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីសមាជិកក្រុមការងារបច្ចេកទេសវិស័យទឹកស្អាត ព្រមទាំងតំណាងអង្គការដៃគូផងដែរ ។

មានប្រសាសន៍បើកកិច្ចប្រជុំក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានមានប្រសាសន៍ថាៈក្រុមកាងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ការសំអាត និង អនាម័យនេះបានរៀបចំឡើងដើម្បីអនុវត្តការងារទឹកស្អាត និងអនាម័យ ជាចំណុចដែលប្រមុខរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងនិងបានកំណត់ក្នុងផែនការជាតិដែលបានកំណត់ថានៅឆ្នាំ២០២៥ប្រជាពលរដ្ធនៅជនបទទាំងអស់និងទទូលបានសេវាទឹកស្អាត១០០ភាគរយ ។

ឯកឧត្តម  អម សុភា បានមានប្រសាសន៍បន្តថាៈបច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាតនៅក្រុង និងតំបន់ទីប្រជុំជនរបស់ខេត្តមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសក្នុងបណ្តាឆ្នាំថ្មីៗការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ធនៅជនបទតាមរយះការសាងសង់ហេដ្ឋារចនាសម្ព័នផ្គត់ផ្គង់ទឹកស្អាត ដូចជាការផ្តល់អណ្តូងស្នប់ ស្រះសហគមន៍ អាងត្រងទឹកភ្លៀង សហគមន៍គ្រួសារ និងប្រព័ន្ធចែកចាយទឹកសហគមន៍ ដែលធ្វើឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់មានលក្ខណះប្រសើរឡើង ។

ឯកឧត្តមអម អម សុភា ក៏បានជម្រុញដល់អាជ្ញាធរត្រូវបន្តពង្រឹងនិងពង្រីកសហប្រតិបត្តិការជាមួយអង្កការដៃគូរ វិស័យឯកជននានាដើម្បីគៀងគររកប្រភពធនធានហិរញ្ញវត្ថុបច្ចេកទេស និងបច្ចេកវិទ្យាថ្មីសម្រាប់ទ្រទ្រង់វិស័យអភិវឌ្ឍន៍ជនបទអោយមានការរីកចម្រើនបន្តទៀត  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *