អភិបាលខេត្តប៉ៃលិនដឹកនាំមន្រ្តីប្រគេនគ្រឿង ឧបភោគបរិភោគ និងបច្ច័យជូនព្រះសង្ឃគង់ក្នុងវត្តទាំង៣២វត្ត នាឱកាសបុណ្យកាន់បិណ្ឌទី០៩

ដោយ ៖ នីយ៉ា

ខេត្តប៉ៃលិន ៖ ដោយសារតែបញ្ហាជំងឺកូវីដ ១៩ កំពុងឆ្លងរាលដាលទាំងនៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ី និងនៅតាមភូមិក្នុងសហគមន៍ ទើបនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ  បាន  ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ  សារ៉ាត់  អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ មន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត បានអញ្ជើញប្រគេនគ្រឿងឧប ភោគបរិភោគ និងបច្ច័យមួយចំនួន នៅខាងមុខខ្លោងទ្វារវត្តនានាក្នុងខេត្តប៉ៃលិន ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះដែរ លោកជំទាវ  បាន  ស្រីមុំ  អភិបាលខេត្តប៉ៃលិន បានផ្តាំផ្ញើដល់ព្រះសង្ឃ តាជី ដូនជី និងគណកម្មការវត្តដែលនៅក្នុងវត្តថា ៖ នៅក្នុងបរិបទជំងឺកូវីដ ១៩ នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការ ឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីវេណបិណ្ឌ៤ មកម្លេះ  រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការទប់ស្កាត់ឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍កាន់តែច្រើន និងការពារអាយុជីវិតប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ ។

លោកជំទាវ អភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋក៏អាចយកចង្ហាន់ ឬទេ យ្យទានទៅប្រគេនព្រះសង្ឃ ឬគណៈកម្មការវត្តបានដែរ ប៉ុន្តែត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយមិនមានការជួបជុំប្រមូលផ្តុំមនុស្សច្រើន គ្រាន់តែចាត់ចែងតំណាងចូលរួមប៉ុណ្ណោះ ។

លោកជំទាវ អភិបាលខេត្ត ក៏បានស្នើដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ឱ្យមានការយោគយល់អធ្យាស្រ័យអំពីការផ្អាកនូវពិធីបិណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នេះ ។ លើសពីនេះលោកជំទាវ  ក៏បានអំពាវនាវដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ រួមទាំងប្រជាពលរដ្ឋ ត្រូវរៀនរស់នៅជាមួយជំងឺកូវីដ ១៩ និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ និងបន្តរក្សាដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗ គ្នា និងប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល កុំឱ្យធ្វេសប្រហែសនោះឡើយ ។

ចំណែកព្រះចៅអធិការនៅតាមវត្តនីមួយៗ បានសូត្រធម៌ជូនពរដល់លោកជំទាវ អភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឱ្យទទួលបានបុណ្យកុសល្យកាន់តែច្រើន និងមានសុភមង្គល ក្នុងក្រុម គ្រួសារ ជៀសឆ្ងាយពីបញ្ហាទាំងឡាយទាំងពួក ជាពិសេសជំងឺកូវិដ១៩ តែម្តង ។

សូមបញ្ជាក់ផងថា គ្រឿងឧបភោគបរិភោគ  ទេយ្យទាន  ដែលអភិបាលខេត្តប៉ៃលិន ប្រគេនជូន  ព្រះសង្ឃនៅតាមវត្តអារាមទាំង៣២វត្ត មាន អង្ករ ,មី ,ត្រី, ទឹកត្រី ,ទឹកស៊ីអីវ ,ទឹកសុទ្ធ ,និងបច្ច័យមួយចំនួនផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *