ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចលាក់រក្សាទុកគ្រឿងញៀនខុសច្បាប់ បញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្ត

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានរងការចាប់ឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ពីបទលួចលាក់រក្សាទុក នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោងជាង០៤ រសៀលថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ នៅចំណុច UTM 45 1153 1565 139 ស្ថិតនៅក្នុងភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ  ។

ចុះបង្ក្រាបទីតាំងលួចលាក់រក្សាទុក ប្រើប្រាស់ និងចែកចាយបន្តនូវសារធាតុញៀនខុសច្បាប់មួយកន្លែង ក្នុងភូមិសាស្ត្រខាងលើ និងបានធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ដែលមានឈ្មោះ ជាតិ ភា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិ កំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មុខរបរ ពុំពិតប្រាកដ។

នៅក្នុងហេតុការណ៍ឃាត់ខ្លួនបុរសជាជនសង្ស័យនេះ កម្លាំងក៏បានរកឃើញវត្ថុតាងរួមមាន៖ ០១/ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន ១០កញ្ចប់ទាំងតូចទាំងធំ និងថង់សម្រាប់វេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ព្រមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កំពុងរៀបចំចងក្រងសំណុំឯកសារ ធ្វើការបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការទៅតាមនិត្តិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *