ប្រជាពលរដ្ឋ៦០០គ្រួសារមានជីវភសពខ្វះខាតបានទទួលអំណោយជាស្បៀងអាហារពី ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់គ្រាដែលដែលភ្លៀងធ្លាក់ជាប់ៗគ្នា

ដោយ៖សុក្ខារិន

ខេត្តពោធិ៍សាត់:នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែឯកឧុត្តម ម៉ៅធនិន   បានធ្វើការចែកអំណោយជាស្បៀងអាហារជូនដល់ប្រជាពលរដ្ឋ៦០០គ្រួសារ ទូទាំងខេត្ត ដើម្បីដោះស្រាយភ្លាមៗ និងទាន់ពេលវេលា ក្នុងការចូលរួមចំណែក ក៏ដូចជាចែករំលែកនូវក្តីស្រលាញ់ ដែលធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាកន្លងមក ។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមឳពុកម្តាយគេ បើប្រជាពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនបាន ហើយរត់មកពឹងពាក់ហើយ ឯកឧត្តមមិនដែលធ្វើព្រងើយនោះទេ ជាក់ស្តែងនាថ្ងៃនេះប្រជាពលរដ្ឋ  ចំនួន៥៨៦គ្រួសារខាងលើនេះ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម និងត្រីខ៥កំប៉ុងស្មើៗគ្នា។

ឯកឧត្តមបានគូសបញ្ជាក់ថា ការដោះស្រាយជាបឋមនេះ មិនអាចឱ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់ សូមឱ្យបងប្អូនរកទទួលទានដោយខ្លួនឯង ទើបធ្វើឱ្យជីវភាពគាប់ប្រសើរ។ម្យ៉ាងវិញទៀតត្រូវចេះរួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា ចាត់ទុកយើងទាំងអស់គ្នា ជាគ្រួសារតែមួយ ក្នុងនោះរួមទាំងក្រុមគ្រួរសារ របស់ឯកឧត្តម និងលោកជំទាវផងដែរ។

ឯកឧត្តមបានលើកឡើងទៀតថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ដូច្នេះបងប្អូនត្រូវចូលរួមការពារថែរក្សាតម្លៃ នៃសុខសន្តិភាព ឱ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមបានថ្លែងទៀតថា កន្លងមកនេះ បងប្អូនពុកម៉ែរបស់យើង ពិតជាទទួលបានវ៉ាក់សាំងកូវីដ១៩ គ្រប់ៗគ្នាហើយ ចំពោះវ៉ាក់សាំងនេះទៀតសោធ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីស្វែងរកវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមបានអំពាវនាវ ដល់ពុកម៉ែប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ ៣ការពារ» របស់សម្ដេចតេជោ ដោយត្រូវពាក់ម៉ាស លាងដៃនឹងសាប៊ូ បាញ់អាល់កុល ឬជែលសម្លាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ការ ឆ្លងមេរោគដ៏កាចសាហាវនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *