ដោយ៖ឈិត សំបូរ
កំពង់ធំ ៖ ដូចជាជ្រុលពេកហើយលោកប៉ូលិសសឹដ្ឋកិច្ចក្រសួង ប្រជាពលរដ្នដឹកឈើក្តាបន្ដិចបន្តួច.គម្រាមទារមិនបានច្រើន បែរជាប្រើអំពើហឹង្សាដក់កាំភ្លើងខ្លីវាយក្បាលគ្ម្ចាម្ចាស់គោយន្តបែកចេញឈាមបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ។
តាមប្រភពព័ត៏មានបានអោយដឹងថា មានប៉ូលិសសេដ្ឋកិច្ច១ក្រុម មានគ្នា២នាក់ស្ទាក់ចាំចាប់កាឡេថងមួយគ្រឿងដឹកក្ដាជាង១០សន្លឹក លុះឃាត់ទាលុយមិនឈប់ក៏កើតការក្ដៅក្រហាយចងកំហឹងក្នុងខ្លួនបន្ទាប់មកបានធ្វើអោយកាឡេថង់នោះជ្រុលចង្កូតខុសផ្លូវទៅមុខលេងរួច ហើយក៏ដកកាំភ្លើងខ្លីវាយក្បាល ម្ចាស់កាឡេថងបែកក្បាល ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកម្សិលមិញខែកញ្ញា វេលាម៉ោង១០និង០០នាទីត្រង់ចំណុចផ្លូវវត្តកំបើយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ប៉ូលិសមួយក្រុមនេះត្រូវបានគេស្គាល់ថាជាកូនចៅរបស់លោក វរះសេនីទោ អំ សុខជា ជាប៉ូលិសសេដ្ឋកិច្ចក្រសួងប្រចាំខេត្តកំពង់ធំ។
ប្រជាពលរដ្នរងគ្រោះបានសំណូមពរដល់សម្ដេចក្រឡាហោម សរ ខេង ឧបនាយករដ្នមន្រ្ដី រដ្នមន្រ្ដីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាដាក់កំលាំងស៊ីបអង្គេតជួយរកយុត្តិធម៍អោយជនរងគ្រោះខ្ញុំផង។
ពាក់ព័ន្ធនិងការរឹះគន់ខាងលើ អង្គភាពយើងមិនអាចសុំការបកស្រាយជុំវិញបញ្ហាខាងលើនេះនៅឡើយ.ដោយសារតែយើងពិបាកស្វែងរកកន្លែងឈតជើងពិតប្រាកដរបស់ពួកគេ។