ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំងៈទេយ្យវត្ថុនិង បច្ច័យរបស់ឯកឧត្តម នាយឧត្តមសេនិយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និង លោកជំទាវ ខៀវ បុប្ផាផល ព្រមទាំងក្រុមគ្រួសារឯកឧត្តម កែវ សុខា ត្រូវបាន លោកជំទាវ អុឹម ចន្ថា និងលោក អុឹម យូថា(ហៅ អូន)យកមកប្រគេនព្រះគ្រូចៅអធិការវត្តសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ។
ទេយ្យវត្ថុនិងបច្ច័យប្រគេនព្រះសង្ឃវនបិណ្ឌទី៨រួមមានៈ អង្ក៥០គីឡូ ២ បេ
ទឹកវីតាល់ ១០ កេស.មីម៉ាៗ ១ កេសធំ
ទឹកផ្លែឈើ ៥ កេស.នំឆាយអាយ ២ ធុង
សាប៊ូលាងចាន ២ កាដុង.សាប៊ូវីសូ ២ កញ្ចប់ធំ.អំបិល ៥ គីឡូ
ស្ករស ៥ គីឡូ.ត្រីខ ២ យួ
ទឹកស៊ីអុីវ ២ យួ.ទឹកត្រី ២ យួ.កាហ្វេ ២ កញ្ចប់.
បច្ច័យជើងបិណ្ឌ ៣,២០០ ០០០ ៛
បច្ច័យ៤ព្រះសង្ឃ២៤អង្គ ៥៦០,០០០៛ ។
ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំងនិងជា ព្រះគ្រូចៅអធិការ វត្តពោធិសិលារាម ហៅ(វត្តសំរោង) សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់
ឯកឧត្តម នាយឧត្តមសេនិយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និង លោកជំទាវ ខៀវ បុប្ផាផល ព្រមទាំងក្រុមគ្រួសារ ឯកឧត្តម
កែវ សុខា និង លោកជំទាវ អុឹម ចន្ថា លោក អុឹម យូថា(ហៅ អូន) សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងបុត្តធីតាសូមមានសុខភាពល្អនិង ជួបតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕