ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១រដ្ឋបាលខេត្តកំពង់ឆ្នាំងបានទទួលរថយន្ត០១គ្រឿងពីសាធារណរដ្ឋឆែកសម្រាប់ប្រមូលកាកសំណល់រាវសម្រាប់រដ្ឋបាលខេត្តផ្តល់ ដល់មន្ទីរអភិវឌ្ឍន៍ ជនបទខេត្តកំពង់ឆ្នាំង ដើម្បីបម្រើការដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ។
ពិធីប្រគល់ទទួលធ្វើនៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ម៉ាទីន រ៉ាវ រ៉ា ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណរដ្ឋឆែកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក បណ្ឌិត សួន សុភាព នាយកប្រតិបត្តិអង្គការជីវិតថ្លៃថ្នូរនិងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ព្រមទាំងលោក លោកស្រី តំណាងអង្គការជីវិតថ្លៃថ្នូរ មន្ត្រីសាលាខេត្ត ក្រុមប្រឹក្សាឃុំទាំង៩ក្នុងស្រុក សាមគ្គីមានជ័យផងដែរ។
លោកបណ្ឌិត សួន សុភាព នាយកប្រតិបត្តិអង្គការជីវិតថ្លៃថ្នូរបានបញ្ជាក់ថាៈ កន្លងមកអង្គការបានធ្វើសកម្មភាពនៅស្រុកគោលដៅចំនួន០២ គឺស្រុកសាមគ្គីមានជ័យ ០៥ ឃុំ និងស្រុកទឹកផុស ០៣ឃុំ ក្នុងខេត្តកំពង់ឆ្នាំង លើផ្នែកអនាម័យនិងទឹកស្អាត ហើយការផ្តល់រថយន្តពេលនេះគឺសម្រាប់បូមកាក
សំណល់រាវដើម្បីកែឆ្នៃធ្វើជាជីសម្រាប់ដាក់ផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេាះ ។
ឯកឧត្តម ម៉ាទីន រ៉ាវ រ៉ា ឯកអគ្គរាជទូត នៃស្ថានទូតសាធារណៈរដ្ឋឆែក មានប្រសាសន៍ថាៈការអនុវត្តនូវសកម្មភាពតូចៗជាច្រើន នៅខេត្តកំពង់ឆ្នាំង ក៍៏ដូចជាបណ្តាខេត្តផ្សេងៗ ទៀត ហើយកម្ពុជាគឺជាប្រទេសដែលមានកិច្ចសហការល្អតាំងពីឆ្នាំ១៩៧០ មកម៉្លេះរហូតមកដល់ឆ្នាំ២០១៨ ត្រូវបានជ្រើស
រើសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ក្នុងការជួយលើវិស័យផ្សេងៗ ហើយក្នុងនោះវិស័យគ្រប់គ្រងកាកសំណល់រាវ ក្នុងប្រទេសកម្ពុជា ហើយក៏ជា
សកម្មភាពអាទិភាពមួយដែលជ្រើសរើសជាទិសដៅដើម្បីលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យក្នុងប្រទេសកម្ពុជា ដែលបានផ្សារភ្ជាប់ទៅនឹងវិស័យផ្សេងៗជាច្រើនក្នុងនោះមានវិស័យសុខាភិបាលនិងមានវិស័យទ្រទ្រង់ជាច្រើន និងនៅតែបន្តកិច្ចសហប្រតិបត្តិការ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បានសម្តែងនូវអំណរគុណ អង្គការជីវិតថ្លៃថ្នូរ ដែលបានគិតគូយកចិត្តទុកដាក់ រៀបចំនូវគម្រោងមួយនេះ ដែលកាន់តែធ្វើឱ្យប្រសើរឡើងថែមទៀត រៀបចំទុកដាក់ និង កែច្នៃ កាកសំណល់ ទាំងនេះឱ្យមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ ។ ពិសេសគឺការបណ្តុះគំនិតដល់ប្រជាពលរដ្ឋឱ្យចេះទុកដាក់កាកសំណល់រាវនិងលាមក បានត្រឹមត្រូវ ដើម្បីសុខមាលភាពក្នុងសង្គមគ្រួសារ ក៍ដូចជានៅក្នុងមូលដ្ឋានផ្ទាល់ផងដែរ ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ផ្តាំផ្ញើដល់អាជ្ញាធរដែនដីតាមរយៈនៃការអនុវត្តគម្រោងនេះត្រូវបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ ជាមួយនិងអង្គការជីវិតថ្លៃថ្នូ ដើម្បីឱ្យគម្រោងមួយនេះដំណើរការទៅបានយ៉ាងរលូន និងមានប្រសិទ្ធភាព ឆ្លើយតបតាមផែនការនៃការអនុវត្តគម្រោងដោយជោគជ័យ ៕