លោក ហៃ មនោរម្យនិងសហការីអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ជូនលោកយាយឈ្មោះ ហ៊ុយ ហ៊ី អាយុ៩១ ឆ្នាំ មានជំងឺប្រចាំកាយ រស់នៅភូមិជំពារ ឃុំព្រៃគ្រី ស្រុកជលគិរី

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក ហៃ មនោរម្យ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាចែកជូន លោកយាយឈ្មោះ ហ៊ុយ ហ៊ី អាយុ៩១ ឆ្នាំ មានជំងឺប្រចាំកាយ  រស់នៅភូមិជំពារ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះលោក ហៃ មនោរម្យ  បានពាំនាំប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ របស់សម្ដេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ,ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្ត,ឯកឧត្តម អម សុភាប្រធានគណ:កម្មាធិការសាខា សួរសុខទុក្ខដល់គ្រួសារលោកយាយ  និងសូមអោយមានជូនពរលោកយាយ មានសុខភាពល្អជៀសឆ្ងាយពីជំងឺនានា។

លោក ហៃ មនោរម្យ ក៏បានអំពាវនាវដល់សមាជិកគ្រួសាររបស់យាយ ត្រូវរស់នៅដោយមានអនាម័យជានិច្ច ការពារខ្លួនពីការឆ្លងជំងឺនានា ជាពិសេស ជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេច ប្រមុខរាជរដ្ឋាភិបាល៣ការពារនិង៣កុំអោយបានជាប់ជាប្រចាំ។

អំណោយរួមមាន៖ អង្ករ៣០គីឡូក្រាម,មី១កេះ,ត្រីខ១យួរ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន៥០,០០០រៀល ព្រមទាំងថវិកាផ្ទាល់ខ្លូនរបស់លោកចំនួន៥០,០០០រៀល បន្ថែមទៀត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *