ស្ថានភាពទឹកស្ទឹងសែនខេត្តព្រះវិហារបន្ដហក់ឡើងដល់កម្ពស់ ១៣.០៤ម៉ែត្រ ឡើងលើសកម្រិតប្រកាសអាសន្ន ១.៥៤ម៉ែត្រ ខណៈកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន ១១.៥០ម៉ែត្រ

ដោយ៖សេង ពិសិដ្ឋ
ព្រះវិហារ៖ស្ថានភាពទឹកស្ទឹងសែនខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ដហក់ឡើងដល់កម្ពស់ ១៣.០៤ម៉ែត្រ ឡើង ០.៤០ម៉ែត្រ បើធៀបនិងព្រឹកម្សិលមិញទឹកមានកម្ពស់ ១២.៦៤ម៉ែត្រ និងលើសកម្រិតប្រកាសអាសន្ន ១.៥៤ម៉ែត្រ ខណៈកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន ១១.៥០ម៉ែត្រ។

អាជ្ញាធរខេត្តព្រះវិហារបានសូនូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មួយចំនួនទៀត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ខណៈជំនន់ទឹកភ្លៀងនៃទឹកស្ទឹងសែនបន្ដហក់ឡើងខ្លាំងឡើងៗ។ ក្នុងករណីជួបគ្រោះទឹកជំនន់ ត្រូវរាយការណ៍ផ្តល់ព័ត៌មានឲ្យបានឆាប់បំផុត ដល់អាជ្ញាធរភូមិ ឃុំ-សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាព ចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះឲ្យបានទាន់ពេលវេលាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *