ប្តីផឹកស្រាស្រវឹងបើកឆាកវាយតប់បោចសក់ជាមួយប្រពន្ធបណ្តាលឱ្យរបួសត្រូវនគរបាលក្រុងតាខ្មៅឃាត់ខ្លួន

ដោយ៖ភាវុន

កណ្តាល ៖ ប្តីផឹកស្រាស្រវឹងបើកឆាកវាយតប់បោចសក់ជាមួយប្រពន្ធបណ្តាលឱ្យរបួស ត្រូវប៉ូលិសឃាត់ខ្លួន កាលពីថ្ងៃអង្គារទី ២៨ ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង៥និង៥០នាទីល្ងាច  នៅចំណុចផ្ទះជនរងគ្រោះភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ចោទពីបទប្រើអំពើហិង្សាក្នុងគ្រួសារ។

មន្រ្តីនគរបាលនិយាយថា ជនរងគ្រោះជាប្រពន្ធឈ្មោះសុខ ស្រីលក្ខ័ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិ សង្កាត់កើតហេតុ (មានរបួសស្នាមពកក្បាល)។ ចំណែកជនសង្ស័យជាប្តី ឈ្មោះ អុក សុគន្ធ  ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ទឹកកក  ទីលំនៅបច្ចុប្បន្នភូមិសង្កាត់កើតហេតុ(ឃាត់ខ្លួន) ។ សម្ភារៈខូចខាតមានដូចជា រហែកតង់មួយ និង ខូចកង់មួយ ។

នគរបាលដដែលបន្តថា ដំបូងជនសង្ស័យបានផឹកស្រាស្រវឹង ពេលមកដល់ផ្ទះរករឿងឈ្លោះប្រកែកជាមួយប្រពន្ធរួចបានចាប់ហែកតង់និង លើកកង់បោកបណ្តលឱ្យខូចខាតហើយប្រតាយប្រតប់បោចសក់ជាមួយប្រពន្ធបណ្តាយឱ្យមានរបួសទាំងសងខាង ។

ក្រោយកើតហេតុរួច ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ចុះឃាត់ខ្លួនបុរសជាប្តីបញ្ជូនមកអធិការដ្ឋានបបគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *