ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង: កម្មករធ្វើសិប្បកម្មទ្វាដែកដែលមាន យីហោ តាម៉ៅដៃដែកចំនួន ០៩នាក់ ត្រូវបានក្រុមគ្រូពេទ្យរកឃើញវិជ្ជមានចំនួន ០៣ នាក់ ខណៈដែលកម្មករទាំង ០៩ នាក់មានការសង្ស័យ ហើយបានសុំចូលមកយកសំណាក នៅក្នុងបរិវេណវត្តធម្មយុត្តិ សង្កាត់ប្អេរ. ក្រុងកំពង់ឆ្នាំង .នៅរសៀលថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២១។
ទីតាំសិប្បកម្មទ្វាដែកតាម៉ៅដៃដែក ស្ថិតនៅភូមិឡទឹកត្រី .សង្កាត់ប្អេរ .ក្រុងកំពង់ឆ្នាំងនិងខេត្ត តាមបណ្តោយផ្លូវជាតិលេខ ៥ត្រូវបាន អាជ្ញាធរក្រុងសម្រេច បិទ-ខ្ទប់ ជាបណ្ដោះអាសន្ននូវទីតាំងសិប្បកម្ម ធ្វើទ្វាដែកខាងលើនេះ ។
អភិបាលក្រុងកំពង់ឆ្នាំងលោក .យិនសាវ៉េន .បានអោយដឹងនៅថ្ងៃទី២៩កញ្ញា២០២១នេះថាករណីខាងលើនេះក្រុមគ្រូពេទ្យបានរកឃើញកម្មករ៣នាក់ដែលមានវិជ្ជមានកូវិដ១៩ហើយត្រូវបាននាំយកទៅធ្វើចិត្តាឡីស័កហើយដោយឡែកអ្នកដែលប៉ះពាលដោយផ្ទាលឬដោយប្រយោលក៍ត្រូវបានដាក់អោយធ្វើចិត្តាឡីស័កនៅនិងផ្ទះបិទខ្ទប់ផងដែរ ។
អាជ្ញាធរក្រុងក៍ដូចជាក្រុមគ្រូពេទ្យអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋដែលបានប្រាស្រ័យទាក់ទងជាមួយកម្មករចំនួន ៣ នាក់ដែលមានវិជ្ជមានកូវីដ១៩ រកឃើញកាលពីរសៀលថ្ងៃម្សិលមិញ សូមប្រញាប់រួសរាន់មកយកសំណាក់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅរៀងរាល់ម៉ោងធ្វើការ ៕