មនុស្សប្រុសស្រី 4 នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងការនឹងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបុកគ្នា

ដោយ៖ សុក្ខារិន

ខេត្តពោធិ៍សាត់:មនុស្សប្រុសស្រី០៤នាក់ រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូហុងដា សេ១២៥ ពីរគ្រឿង បើកឡើងវ៉ាជែងគ្នាខ្វះការប្រុងប្រយ័ត្ន  ។

ឧបទ្ទវហេតុនេះកើតឡើង នៅវេលាម៉ោង៥និង២០នាទីថ្ងៃទី២៨កញ្ញា២០២១ម្សិលមិញនៅលើផ្លូវលេខ៥៣B ស្ថិតនៅក្នុងភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

អធិការនគរបាលស្រុកក្រគរលោកវរសេនីយ៍ឯក ឯមរុន  បានឲ្យដឹងនៅថ្ងៃទី២៩កញ្ញា២០២១នេះ ថា មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាកហុងដាពីរគ្រឿង បើកបរក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ ម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AU-4889 បានឡើងវ៉ាជែងខ្វះការប្រុងប្រយត្ន័ជ្រុលទៅប៉ះម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1F-7621 បណ្ដាលឱ្យដួលរងការខូចខាតម៉ូតូ ០២គ្រឿង រងរបួសមនុស្ស ចំនួន០៤នាក់ស្រី០៣នាក់។

អ្នកដែលមើលឃើញហេតុការណ៍ខាងលើនេះបានរាយការណ៍ជូនសមត្ថកិច្ចនគរបាល ដើម្បីជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះ និងសម្រួលចរាចរណ៍នៅលើកំណាត់ផ្លូវកុំឲ្យមានការកកស្ទះចរាចរណ៍។

អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះជនរងគ្រោះធ្វើដំណើរដោយម៉ូតូហុងដា សេ១២៥ ស៊រីឆ្នាំ២០១១ មានគ្នាពីរនាក់ ទី១-ឈ្មោះ ឃៀន សុធារី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកម៉ូតូ រងរបួសស្រាល ទី២-ឈ្មោះ ណេត ធីតា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នករួមដំណើរ រងរបួសស្រាល អ្នកទាំងពីរ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ សមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ។

ជនរងគ្រោះធ្វើដំណើរដោយម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ មានគ្នាពីរនាក់ដែរ ដោយ ទី១ឈ្មោះ ញឹម បូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរ រងរបួសធ្ងន់ និងទី២ឈ្មោះ ឈួន ណារី ភេទស្រី អាយុ២៧ឆ្នាំ ជាអ្នករួមដំណើរ រងរបួសធ្ងន់ អ្នកទាំងពីរមានទីលំនៅក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

លោកអធិការនគបាលស្រុកក្រគបានបន្តទៀតថា កត្តាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះឡើងគឺបណ្តាលមកពីការបើកបរឡើងវ៉ាជែង មិនប្រកាន់ស្តាំ ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងល្បឿនលឿន ។

ជនរងគ្រោះទាំង៤នាក់ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារនាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យស្រុកក្រគ ។

ដោយឡែកវត្ថុតាងម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរជាបណ្ដោះអាសន្នរងចាំដោះស្រាយតាមនិតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *