ព្រះវិហារៈអាជ្ញាធរកំពុងជាប់ដៃប្រយុទ្ធប្រឆាំងកូវិដ១៩ក្រុមអ្នកបំផ្លាញធន់ធានធម្មជាតិយកមកធ្វើមានបានផ្ទាល់ខ្លួនកំពុងតែប្រព្រឹត្តបទល្មើសរ៉ែមាសយ៉ាងអាណាធិប្បតេយ្យគ្មានច្បាប់ទន្លាប់ពាសពេញតំបន់ភ្នំលុង ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនកំពុងឈរ មើលគ្មានការបង្រ្គាប ប្រហែលជាបានស៊ើមមាត់ ស៊ើមករហើយមើលទៅ។
ប្រភពបែកធ្លាយចេញពីខាងក្នុងបានប្រាប់អង្គភាពសារព័ត៌មាន គេហទំព័រ សង្គមសន្តិភាព ថ្មីៗនេះថា បច្ចុប្បន្ននេះតំបន់រំដេងហៅភ្នំលុងស្ថិតក្នុងឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ បានកំពុងតែកើត មានបទល្មើសរ៉ែមាសខុសច្បាប់ពាសពេញដី មិនដែលឃើញមានអង្គភាព សមត្ថកិច្ចពាក់ព័ន្ធ បង្រ្គាបបានម្ដងណាឡើយប្រហែលជាមានការត្រូវរ៉ូវគ្នាបាន ជាបទល្មើស កើតឡើងយ៉ាងគគ្រឹកគគ្រេងបែបនេះ។
តាមសេចក្ដីរាយការណ៍មកថា ក្រុមដែលអ្នកបង្កើតបទល្មើសខុសច្បាប់រ៉ែមាសនៅតំបន់នោះ ទី១មានឈ្មោះ ភាស់ ទី២ឈ្មោះ ឈៀងអន ទី៣ឈ្មោះ ចំរើន ហើយមានក្រុមផ្សេងៗទៀត ជាជនជាតិចិនដែលប្រើទីតាំងទំលាក់សារធាតុគីមី ធ្វើឲ្យកាកសំណល់ប៉ះពាល់ដល់សត្វ ពាហនៈ ប្រជាពលរដ្ឋជាពិសេសមនុស្សជាដើមផងដែរ។
ពាក់ព័ន្ធនិងករណីបទល្មើសខាងលើនោះដែរ អង្គភាពសារព័ត៌មាន គេហទំព័រ សង្គមសន្តិភាព បានទំនាក់ទំនងទៅ លោក យូ ចិន្ដាយុទ្ធ ប្រធានមន្ទីរ៉ែថាមពលខេត្តព្រះវិហារ ទូរសព្ទមិនមាន ការឆ្លើយតប។ ប្រជាពលរដ្ឋនៅតំបន់នោះបានសំនូមពរដល់ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មការបង្រ្គាបបទល្មើសធន់ធានធម្មជាតិថ្នាក់ខេត្តមេត្តា ជួយត្រួតពិនិត្យ មើលលើករណីនេះផង បើនៅតែបណ្តោយអោយក្រុមទាំងនោះនៅតែ ប្រព្រឹត្ត បែបនេះបន្តទៅទៀត ធនធានធម្មជាតិក្នុងខេត្តព្រះវិហារច្បាស់ជារលាយអស់ ជាក់ជាមិនខាន ឡើយនិងសារធាតុគីមីនិងអាចហូបែកធ្លាយប៉ះពាល់ដល់សត្វមនុស្សផងដែរ៕
អង្គភាព យើងខ្ញុំរងចាំការបំភ្លឺរាល់សាមីនៅម៉ោង ធ្វើការសូមអរគុណ។