ទីតាំងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងត្រូវបានបិទជាបណ្តោះអាសន្ន គ្រាដែលកន្លងទៅក្រុមគ្រូពេទ្យរកឃើញវិជ្ជមានកូវីដ១៩ ជាច្រើននាក់

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំង:អាជ្ញាធរស្រុកជលគីរី ខេត្តកំពង់ឆ្នាំង  បានសម្រេច បិទជាបណ្តោះអាសន្នទីតាំងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ចាប់ពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះតទៅរហូតដល់មានការសម្រេចជាថ្មី  ។

អភិបាលស្រុកជលគីរីលោក ហៃ មនោរម្យ បានអោយដឹងនៅថ្ងៃទី២៨កញ្ញានេះថាការបិទជាបណ្តោះអាសន្នទីតាំងភូមិខាងលើនេះ គឺដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលឆ្លងនៅជំងឺកូវីដ-១៩ក្នុង” ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈបន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវី-១៩ លើប្រជាពលរដ្ឋជាច្រើននាក់ និងបានធ្វើអោយប៉ះពាល់ដល់កន្លែងទីតាំងភូមិខាងលើ ។

លោកអភិបាលស្រុកជលគីរីបានអោយដឹងទៀតថានៅក្នុងអំឡុងពេលធ្វើការបិទជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកមានវិធានការដូចខាងក្រោម: មានការហ៊ុព័ទ្ធទីតាំងភូមិខាងលើទាំងមូលជាបណ្ដោះអាសន្ន .ផ្អាកសកម្មភាពការងារនិងការចេញនិងចូលទីតាំងភូមិខាងលើជាបណ្ដោះអាសន្ត និងធ្វើស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ដើម្បីធ្វើចត្តាឡីស័ក និង យកសំណាក ។

បន្តទៀតថាចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញ.ចូល និង អ្នកមានការពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលក្នុង ទីតាំងខាងលើត្រូវតាមដានសុខភាពរបស់ខ្លួនអោយជាប់ជាប្រចាំ និងបើមានការសង្ស័យសូមរួសរាន់ទំនាក់ទំនងមកក្រុមការងារ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំង២០២១នេះតទៅរៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាម ការណែនាំរបស់ក្រសួងសុខាភិបាល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *