ស្ត្រីមេម៉ាយទីទ័លក្រម្នាក់រស់នៅក្នុងខ្ទមរយីករយាកតាមវាលស្រែ នៅស្រុកគូលែន ខេត្តព្រះវិហារ ទទួលថវិកាពីសប្បរសជនសម្រាប់សាងសង់ផ្ទះថ្មី

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ៖ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមអយ្យការសាលាដំបូង ខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ (អង្គភាព គេហ៌ទំព័រ សង្គមសន្តិភាព) ឱ្យដឹងថា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ រូបលោកបានសហការជាមួយក្រុមចលនាយុវជន១៥៧ ប្រចាំខេត្ត ព្រះវិហារ បាននាំនូវថវិកាចំនួន ៤,៥០,០០០០រៀល យកទៅប្រគល់ជូនស្ត្រីមេម៉ាយ ទីទ័លក្រ គ្មានទីពឹងម្នាក់ សម្រាប់ឱ្យគាត់យកទៅសាងសង់ផ្ទះថ្មី ជំនួសខ្ទមរយីករយាករបស់គាត់។

ស្ត្រីមេម៉ាយទីទ័លក្រ ដែលទទួលបានថវិកាសម្រាប់សាងសង់ផ្ទះថ្មីនេះ មានឈ្មោះ ដុល វណ្ណី អាយុ៥៦ឆ្នាំ មានកូនចំនួន៣នាក់រស់នៅ ភូមិថ្នាល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។

លោក វុធ សាវី ក៏បានអរគុណដល់សប្បុរជន ពិសេសក្រុមចលនាយុវជន១៥៧ ប្រចាំខេត្ត ព្រះវិហារដែលបានរួមគ្នាបរិច្ចាកថវិកាសម្រាប់ជួយសង្រ្គោះនិងសាងសង់ផ្ទះថ្មីជូនស្ត្រីមេម៉ាយទីទ័លក្ររូបនេះផងដែរ។ នាឱកាសនោះដែរ លោកក៏បានកោតសរសើរ ក្រោមការដឹកនាំ របស់រាជ រដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺតែងបានគិត គូរយកចិត្ត ទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី។

បន្ថែមពីនេះ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំ របស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជូន។

ក្នុងឱកាសនោះដែល លោក គុណ ហ៊ុយ មេឃុំថ្មី ស្រុកគូលែន បានឱ្យដឹងថាលោកបានបន្តថា ក្នុងនាមអាជ្ញាធរឃុំ លោកពិតជាមានក្តីរំភើបរីករាយណាស់ ដែលបានសប្បុរសជន ពិសេស លោកព្រះរាជ្ញារងខេត្តព្រះវិហារ ដែលបានដឹកនាំក្រុមការងារនាំថវិកាយកមកជូន គាត់នៅ ពេលនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *