ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម អម សុភា អភិបាលរងខេត្តបានទទួលអំណោយឧបត្ថម្ភពីលោកឧកញ៉ា លី សុភ័ក្រ និង លោក លន់ ឡេង ជំនួយការផ្ទាល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ តុល នាយរងសេនាធិការចំរុះអគ្គបញ្ជាការកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការរងបញ្ជាការដ្ឋានកងអង្គរក្សនិង ជានាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់ប្រេីប្រាស់ ក្នុងការចូលរួមសកម្មភាពបង្ការការពារ ប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ឆ្នាំង ។អំណោយដែលលោកឧញ៉ា លី សុភ័ក្រ និង លោក លន់ ឡេង បានឧបត្ថម្ភដល់រដ្ឋបាលខេត្តមានអង្ករ២តោន,ទឹកត្រី២៥យួរ,ទឹកស៊ីអ៉ីវ២៥យួរ,ទឹកសុទ្ធ២៥កេសនិងថវិកាចំនួន៥ពាន់ដុល្លាផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដែលលោកឧកញ៉ា លី សុភ័ក្រ និង លោក លន់ ឡេង ដែលបានចំណាយនូវធនធានយ៉ាងច្រើនដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់រដ្ឋបាលខេត្តយកទៅបម្រើក្នុងសកម្មភាពការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏ បានជូនពរអោយលោកឧកញ៉ាលី សុភ័ក្រ និង លោក លន់ ឡេង ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អនិងទទួលបានជ័យជម្នះគ្រប់ភារកិច្វ៕