កូនឈើលម្អប្រភេទក្រង៉ោក៣០០ដើមត្រូវបានលោក.សនសំអាត.ប្រធានស.ស.យ.ក.ស្រុកកពង់ត្រឡាចដឹកនាំសមាជិកដាក់ដាំ

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី១៩ខែ កញ្ញា ឆ្នាំ២០២១ ម្សិលមិញលោក សន សំអាត ប្រធាន ស.ស.យ.ក ស្រុកកំពង់ត្រឡាច បានដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ស្រុក និង ស.ស.យ.ក ឃុំថ្មឥដ្ឋ  រួមនិងកងកម្លាំងទាំង៣ ដាក់ដាំកូនឈើប្រភេទកនរង៉ោកចំនួន ៣០០ដើម នៅភូមិថ្មឥដ្ឋ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោក សន សំអាត់ ប្រធាន.ស.ស យ.ក.ស្រុកកំពង់ត្រឡាចបានអោយដឹងតាមរយៈទូរសព្ទនៅព្រឹកនេះថាជាគោលបំណង់នៃការដាក់ដាំដើមក្រង៉ោងនៅអមសងខាងផ្លូវខាងលើនេះដើម្បីធ្វើអោយមានសោភណ្ឌ័ភាពបរិស្ថានស្រស់ស្អាត់ល្អខណះអមសងខាងផ្លូវមិនមានអ្វីសោះ ។

ប្រធាន.ស.ស.យ.ក.ស្រុកកំពង់ត្រឡាចបានអោយដឹងទៀតថាគោលបំណងរបស់លោកក៍ដូចជាសមាជិកទាំងអស់និងបន្តដាក់ដាំនៅតាមដងផ្លូងផ្សេងៗទៀតក្នុងស្រុកដោយធ្វើយ៉ាងណាដើម្បីសោភណ្ឌភាពនិងបរិស្ថានល្អ ។

ក្នុងឱកាស់នេះប្រធាន.ស.ស.យ.ក.ស្រុកកំពង់ត្រឡាចបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើនេះសូមជួយថែរក្សាការពារកូនឈើទាំងអស់ដែលបានដាំរួចរាល់ឲ្យបានល្អឡើងដើម្បីសោភ័ណភាពស្អាតនិងបរិស្ថានល្អក្នុងភូមិឬផ្លូវរបស់បងប្អូនផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *