ដោយ៖ភា វុន
កណ្តាល ៖ កូនប្រុសម្នាក់បានយកដំបងវាយទៅលើឪពុកនិងបងប្រុសរបស់ខ្លួនឱ្យរបួសដេកពេទ្យ ត្រូវប៉ូលិសឃាត់ខ្លួន នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៧យប់ នៅចំណុច កេីត ហេតុ ផ្ទះជនរងគ្រោះ ភូមិ ពោធិ៍ រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ២នាក់រួមមាន ១-ឈ្មោះ ចាប ចាន់ណា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ -ឃុំកេីតហេតុខាងលេី មុខរបរ កសិករ និង ២-ឈ្មោះ សាំង ចាប ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ -ឃុំកេីតហេតុខាងលេី មុខរបរ កសិករ ។
ចំណែកជនសង្ស័យ ឈ្មោះ ចាប នឿន ហៅពៅ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ -ឃុំកេីតហេតុខាងលេី មុខរបរ ជាងសំណង់ត្រូវជាកូនបង្កើត។ វត្ថុ តាងចាប់យក ដំបងឈេីជ្រុង ០១កំណាត់ មានទំហំ ០៤ស.ម ប្រវែង៨០ស.ម។
តាមការបំភ្លឺរបស់ឈ្មោះ ចាប ចាន់ណា បានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលេី ជនសង្ស័យឈ្មោះ ចាប នឿន បានផឹកស្រា ថ្នាំជាមួយខ្លួន នៅឯផ្ទះខ្លួន អស់ ស្រា០១លីត្រ ។ បន្ទាប់ពីផឹកស្រាហេីយ ជនរងគ្រោះ ទាំង០២នាក់ឪពុកកូន ក៏នាំគ្នាហូបបាយជាមួយគ្នា ចំណែកជនសង្ស័យ ពុំហូបបាយទេ ។
ក្រោយពីហូបបាយរួច ពួកខ្លួនទាំង០៣នាក់ ក៏បាននាំគ្នានិយាយលេងពីនេះពីនោះ ស្រាប់តែគ្រានេះជនសង្ស័យ បាននិយាយរឿងកម្មសិទ្ធិដីធ្លី រួចហេីយក៏ប្រេីសម្ដីសម្លុតទៅលេីឪពុកឈ្មោះ សាំង ចាប ហេីយក៏ទាក់ពាក្យសម្ដីគ្នាបន្តិច ក៏ជនសង្ស័យ ចាប នឿន បានទាញយកដំបងទៅវាយលេីឪពុកខ្លួន តែខ្លួន(ចាប ចាន់ណា ) ចូលទៅឃាត់ក៏ដំបងត្រូវចំខ្លួន០៣ដំបងដួលទៅដី ហេីយឈ្មោះ ចាប នឿន ក៏បន្តវាយទៅលេីឪពុក ០១ដំបងទៀត ចំក្បាល បណ្ដាលឱ្យបែកចេញឈាមតែម្ដង។
បន្ទាប់មកជនរងគ្រោះ ទាំង០២នាក់ខាងលេី ត្រូវបានបងប្អូនយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ និងដាក់ពាក្យប្ដឹងទៅប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដី។ ក្រោយទទួលបានបណ្ដឹងភ្លាម កម្លាំងប៉ូលិសប៉ុស្ដិ៍បានចុះស្រាវជ្រាវដល់កន្លែងកេីហេតុ រួចបានឃាត់ខ្លួនជនសង្ស័យ ចាប នឿន រួមជាមួយវត្ថុតាងដំបងឈេីជ្រុង បញ្ជូនទៅកាន់អធិការដ្ឋានប៉ូលិសស្រុកកោះធំ តែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ចាប នឿន បានសារភាពថា ខ្លួនពិតជាបានផឹកស្រាស្រវឹង រួចទាស់ទែងគ្នាជាមួយឪពុកបង្កេីត រួចបានយកដំបងឈេីជ្រុងវាយទៅលេីជនរងគ្រោះឈ្មោះ សាំង ចាប បណ្ដាលឱ្យរងរបួស បែក ក្បាល ហូរចេញឈាម ប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ រួមជាមួយវត្ថុតាងដំបងឈេីជ្រុង ត្រូវ បាន ឃាត់ និងរក្សាទុកនៅអធិការដ្ឋាន ស្រុក ដេីម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕