ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ចុះប្រគល់ផ្ទះចំនួន៨ខ្នងរបស់សម្ដេច តេជោ ជូនអតីតយុទ្ធជននៅស្រុកឯកភ្នំ

បាត់ដំបងៈ  ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះបានចុះប្រគល់ផ្ទះចំនួន៨ខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន ចំនួន ៨គ្រួសារ  នៅភូមិសំរោងតាកុក ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានជីវភាពខ្វះខាត។

ពិធីប្រគល់ផ្ទះនេះ ក៏មានការចូលរួមពី ឯកឧត្តម អ៊ុក ខ្នួច អនុរដ្ឋលេខាធិការ ក្រសួង ការពារ ជាតិ   ឯកឧត្តម  ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំ  ស .អ.ក  ខេត្ត  ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី   គន់  គីម  បានលើកឡើងពីការយកចិត្តទុកដាក់របស់ សម្តេច ទាំងពីរ  លើសុខទុក្ខ  និងជីវភាពប្រចាំថ្ងៃរបស់សមាជិក អតីត យុទ្ធជន កម្ពុជា   មិនដែល ភ្លេច ឡើយ  ហេតុនេះ បងប្អូន ដែលទទួលបានផ្ទះ  របស់សម្តេច   ហ៊ុន សែន  ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត  លើកស្ទួយជីវភាពរស់នៅរបស់ខ្លួន  ព្រោះ មានលំនឹងហើយ បន្ទាប់ពីបានទទួលផ្ទះនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី  គន់  គីម  ក៏បានរំលឹកដល់ថ្នាក់ដឹកនាំសមាគម អតីត យុទ្ធជន កម្ពុជា  ខេត្ត បាត់ដំបង ត្រូវគ្រប់គ្រង សមាជិក  ស.អ .ក  ដែល រស់នៅក្នុង មូលដ្ឋាន របស់ ខ្លួន  ពេល មានបញ្ហាអ្វីមួយត្រូវជួយដោះស្រាយជូនភា្លម ហើយត្រូវជំរុញការបើកប្រាក់ បេឡាមរណៈសង្គ្រោះ ឲ្យបានទាន់ពេលវេលា  និងបន្តធ្វើផ្ទះ អំណោយ របស់ សម្តេច  ឲ្យរួចតាមផែនការដើម្បីប្រគល់ជូនសមាជិក បានទាន់ពេលវេលា។

ជាមួយគ្នានេះ លោក  ដែង ផៃ ជាជនពិការតំណាង បងប្អូន ទាំង ៨គ្រួសារ  បានគោរពថ្លែងអំណរគុណ សម្តេច ទាំងពីរ  ដែល ផ្ដល់ ផ្ទះ ជូនពួកគាត់  និងប្តេជ្ញាគោរព  និងជឿជាក់លើការដឹកនាំ របស់សម្តេច  ប្រឆាំងដាច់ខាត ការប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់  បើទោះបីជាពួកគាត់ចូលនិវត្តន៍ ហើយក៏ដោយ ។

សូមបញ្ជាក់ថា ក្នុងឱកាសនេះក្រៅតែពីការប្រគល់ផ្ទះចំនួន៨ខ្នងហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានផ្តល់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផងដែរ។ គ្រួសារនីមួយៗ ទទួលបាន៖ ថវិកា ២០០,០០០រៀល,គ្រែ ០១, អង្ករចំនួន ១០០គីឡូក្រោម, ទឹកត្រី១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ ០១យួរ, ឆ្នាំង ចាន មុង ០១, ភួយ ០១, កន្ទេល ០១។ ដោយឡែកអតីតយុទ្ធជនរស់នៅក្បែរខាង ដែលបានចូលរួមអបអរសាទរចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល និងសារុង ០១ផងដែរ៕ បន្ទាប់ពីចប់កម្មវិធីប្រគល់ផ្ទះ លោកទេសរដ្ឋមន្ត្រីបានចូលរួមគោរពវិញ្ញាក្ខន្ធ និងប្រគល់ថវិការបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល និងថវិការផ្ទាល់របស់ឯកឧត្តមចំនួន៣០០$ ព្រមទាំងថវិការថ្នាក់ដឹកនាំ ស.អ.ក ៥៧ម៉ឺនរៀល ជូនដល់គ្រួសារសពសមាជិក ស.អ.ក ឈ្មោះ ឈុត ចំរើន ភេទស្រី ជានិវត្តន៍ជន នៅភូមិព្រែកនរិន្ទ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងជន្នាយុ ៧៤ ឆ្នាំ ដោយរោគាពាធ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *