ព្រះវិហារៈ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ និងជាប្រធានសមាគមន៍អតីតយុទ្ធជន កម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញជាអធិបតី បើកដំណើរការ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ប្រភេទ( អាស្ត្រាហ្សេនីកា) ជូនអតីតយុទ្ធជននិងគ្រួសារ អតីត យុទ្ធជននៅទីបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ ។
នេះតបតាមការផ្ដល់វ៉ាក់សាំងដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន សមាគមន៍ អតីតយុទ្ធជនកម្ពុជា ជូនដល់សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តដើម្បីចាក់ជូន អតីតយុទ្ធ ជននិងគ្រួសារ អតីតយុទ្ធជន។
លោកឧត្តមសេនីយ៍ទោ ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្ត បានមានប្រសាសន៍ លើកឡើងថា៖ វ៉ាក់សាំង ដែលចាក់ជូនបងប្អូន នាពេលនេះគឺវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ប្រភេទ( អាស្ត្រាហ្សេនីកា) ដើម្បីប្រឆាំងនឹងការវាយ ប្រហារពីវីរុស កូវីដ~១៩ បំលែងថ្មី ប្រភេទដែលតា(Delta) ដែលកំពុងផ្ទុះខ្លាំងពីប្រទេសថៃ ចូលមកសហគមន៍ យើងផងដែរ។
ហើយទន្ទឹមនោះដែរ សមាជិកសមាគមន៍អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនទាំងអស់បាន ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដែលសម្តេច បានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនដល់ មន្ត្រីរាជការ កងកម្លាំងប្រជាពលរដ្ឋ ជាពិសេស អតីតយុទ្ធជនរបស់យើងឲ្យបាន គ្រប់ៗគ្នា ដើម្បីឱ្យរួចផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះផងដែរ៕ដោយ៖ សេង ពិសិដ្ឋ