ប្រជាពលរដ្ឋក្នុងឃុំផ្លូវទូក ស្នើឲ្យអាជ្ញាធរ និងមន្ត្រីជំនាញទប់ស្កាត់ការឈូសឆាយយកដីព្រៃលិចទឹករបស់រដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ និងស្នើឲ្យអាជ្ញាធរចែកដីស្រប ច្បាប់ ឲ្យពួកគាត់បង្កបង្កើនផលផង

ខេត្តកំពង់ឆ្នាំង:ប្រជាពលរដ្ឋរស់នៅឃុំផ្លូវទូក ស្រុកកំពង់លែ ង ខេត្តកំពង់ឆ្នាំង សំណូមពរដល់អាជ្ញាធរ និងមន្ត្រីជំនា ញ ជួយទប់ស្កាត់ការឈូសឆាយបំផ្លាញដីព្រៃលិចទឹកតំប ន់៣របស់រដ្ឋក្នុងឃុំផ្លូវទូក ដែលនៅសេសសល់តែបន្តិច បន្តួចនេះផង ទុកគ្រាន់ជាជម្រកត្រីពងកូន និងស្នើសុំរកដីឲ្យពួកគាត់សម្រាប់បង្កបង្កើនផលផង។

ប្រជាពលរដ្ឋក្នុងឃុំផ្លូវទូកភាគច្រើនបានលើកឡើងថា ពួ កគាត់មានទីលំនៅក្នុងឃុំផ្លូវទូក ដែលពីដើមមករស់នៅលើផ្ទះបណ្ដែតទឹក តាមទន្លេ និងព្រែក។

ដោយគោរពតាមផែនការបម្លាស់ទីរបស់អាជ្ញាធរខេត្ត ពួកគាត់ក៏បានឡើងមកនៅលើគោកវិញ តាំងពីឆ្នាំ២០១៨-២០១៩ ដោយអាជ្ញាធរបានចែកដីលំនៅដ្ឋានដល់ពួកគាត់ក្បាល២០ម៉ែ ត្រ ជំរៅ១០០ម៉ែត្រ ក្នុងមួយគ្រួសារ តែអាជ្ញាធរក៏បានណែនាំ ហាមឃាត់មិនឲ្យពួកគាត់ធ្វើការកាប់ឆ្កា ឈូសឆាយ វៀតយកដីបន្តទៅក្រោយបានទេ ដោយអាជ្ញាធរប្រាប់ថា  ហួសពី១០០ម៉ែត្រដែលអាជ្ញាធរចែកឲ្យ គឺជាដីព្រៃលិចទឹករបស់រដ្ឋ ហេតុនេះអាជ្ញាធរមិនអនុញ្ញាតឲ្យកាប់ឆ្ការឈូសឆាយ ពង្រីកលើសពី១០០ម៉ែត្របានឡើ យ។

ដោយអជ្ញាធរបានសន្យាថា នឹងចែកដីកន្លែងផ្សេងឲ្យពួកគាត់សម្រាប់បង្កបង្កើនផលដោយគោរពតាមការណែនាំរបស់អាជ្ញាធរ ពួកគាត់ក៏បានកាប់ឆ្ការដីត្រឹមតែអាជ្ញាធរចែកឲ្យ១០០ម៉ែត្រ សម្រាប់ដាំ ដុះបន្លែបង្ការផ្សេងៗតែប៉ុណ្ណោះ។

ដោយរង់ចាំដីដែលអា ជ្ញាធរបានសន្យាចែកឲ្យពួកគាត់សម្រាប់ធ្វើស្រែចំការ ទើបពួកគាត់ទ្រាំរង់ចាំតាមការសន្យារបស់អាជ្ញាធរ ដោយមិនហ៊ានប៉ះពាល់ដីរបស់រដ្ឋនោះឡើយ ដោយឡែក អ្នកមានអំណាច និងមានលុយមួយចំនួនពួក គេបាននាំគ្នាយកគ្រឿងចក្រឈូសឆាយវាតយកដីរបស់រដ្ឋ តាមអំពើចិត្ត ចំណែកប្រជាពលរដ្ឋក្រីក្រគោរពច្បាប់មិនហ៊ានប៉ះពាល់សម្បត្តិរដ្ឋ គឺនៅតែមិនមានដីបង្កបង្កើន ផលដដែល។

ពួកគាត់ជាប្រជាពលរដ្ឋមិនហ៊ានច្រណែននឹងពួកគេ ហើយក៏មិនហ៊ានហាមឃាត់ពួកគេនោះដែរ គឺមានតែការលើកដៃសំពះស្នើសុំដល់លោកអភិបាលខេត្ត ដែលទើបនឹងឡើងកាន់តំណែងថ្មី សូមឲ្យលោកមេត្តាជួយផ្តល់ដីខ្លះ ចែកឲ្យពួកគាត់គ្រាន់បានបង្កបង្កើនផលចិញ្ចឹមជីវិតតែប៉ុណ្ណោះព្រោះពួកគាត់៩០ភាគរយជាពលរដ្ឋបម្លាស់ទីផ្ទះបណ្ដែតទឹកមករស់នៅលើគោកមិនមានដីធ្លីសម្រាប់បង្កបង្កើនផលនោះទេ។

ពាក់ព័ន្ធករណីខាងលើនេះ  ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិនហ៊ុន បានបញ្ជាក់អោយដឹងតាមរយះទូរសព្ទថា ករណីដែលមានការលួចឈូសឆាយដីព្រៃលិច ទឹករបស់រដ្ឋនៅចំណុចឃុំផ្លូវទូក ស្រុកកំពង់លែង ក្រោយ ពីក្រុមអ្នកសារព័ត៌មានបានរាយការណ៍ជូនលោក លោកក៏បានចាត់ឲ្យមន្ត្រីជំនាញ ចុះស្រាវជ្រាវរកមុខសញ្ញានិងបានរកឃើញមានការឈូសឆាយបំផ្លាញដីព្រៃលិចទឹករបស់រដ្ឋចំនួន២០ហិកតា ចំណែកអ្នកប្រព្រឹត្តបានកសាងសំណុំរឿងបញ្ជូនមកតុលាការហើយ។

ចំពោះអ្នកដែលបានពាក់ព័ន្ធឈូសឆាយដីព្រៃលិចទឹករប ស់រដ្ឋ ក្នុងនោះមានទាំងក្រុមប្រឹក្សាឃុំផ្លូវទូកមួយចំនួនផង លោកក៏បានកោះហៅយកមកអប់រំណែនាំ និងធ្វើកិច្ចស ន្យា ដោយឲ្យបញ្ឈប់មិនឲ្យមានការឈូសឆាយទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋជាបន្តទៀត និងហាមដាច់ខាតមិនឲ្យមានគ្រឿងចក្រពីក្រៅស្រុក ចូលមកក្នុងមូលដ្ឋានឃុំផ្លូវ ទូកនោះទៀតផង។រីឯដីរបស់រដ្ឋទាំងអស់ដែលត្រូវបានក្រុមជនខិលខូចលួចឈូសឆាយរំលោភយកធ្វើជាកម្មសិ ទ្ធិ ត្រូវដកមកទុកជាសម្បត្តិរដ្ឋវិញអស់ហើយ ។

ចំពោះប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូក ស្នើសុំដីសម្រាប់បង្កបង្កើនផល លោកនឹងយកសំណើនេះទៅឆ្លងយោបល់ជាមួយនឹងលោកអភិបាលខេត្តសិនថាត្រូវធ្វើយ៉ាងណាវិញ ៕ដោយ៖ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *