តំណាងលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន នាំអំណោយប្រគល់ជូនគណបក្សសង្កាត់ស្វាយរៀងដើម្បីដោះស្រាយជីវភាពខ្វះខាតពលរដ្ឋដែលធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ

ខេត្តស្វាយរៀង៖ អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀងដឹកនាំដោយលោកស្រី  ដួង វណ្ណា  នៅព្រឹកថ្ងៃទី ៧ ខែសីហា  ឆ្នាំ២០២១  នេះបាននាំអំណោយរបស់លោកស្រីកិត្តិសង្គហបណ្ឌិត  ម៉ែន សំអន  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច  និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង  បាន ប្រគល់ជូនគណបក្សសង្កាត់ស្វាយរៀងដើម្បីដោះស្រាយនូវទុក្ខលំបាក  និងការខ្វះខាតរបស់ពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័កនៅតាមក្នុងផ្ទះ។

លោកបណ្ឌិត  កែរ រដ្ឋា  ប្រធាន ក្រុម ការងារ ចុះជួយ សង្កាត់ ស្វាយ រៀង បានថ្លែងថា  នេះជាលើកទី ២ ហើយដែលលោកស្រីកិត្តិសង្គហបណ្ឌិត  ម៉ែន សំអន  បានប្រគល់អំណោយដល់គណបក្សសង្កាត់ស្វាយរៀង  ដើម្បីទុកដោះស្រាយនូវការលំបាកដល់ប្រជាពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះដោយសារបានប៉ះពាល់ទាំងផ្ទាល់និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩។  ទាំងនេះជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកស្រីបណ្ឌិត ម៉ែន សំអន  និងក្រុមការងារចុះជួយខេត្តស្វាយរៀង  ដែលជានិច្ចកាលតែងតែចុះផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសក្នុងកំឡុងពេលជំងឺកូវីដ១៩ រាលដាលនៅក្នុងសហគមន៍នៅខេត្តស្វាយរៀង។

ជាមួយគ្នានេះលោកស្រី ដួង  វណ្ណាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងបានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត  ម៉ែន សំអន  ដែល តែង តែ ព្រួយ បារម្ភ ដល់ សុខភាព  និង ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ នៅ ក្នុង ខេត្តស្វាយរៀងនៅ ពេល ដែល ជំងឺ កូវីដ ១៩  កំពុង តែ វាយ លុក ក្នុង ខេត្ត ស្វាយរៀង។

លោក ស្រី មាន ប្រសាសន៍ ថា  អំណោយ ដ៏ ថ្លៃថ្លា នេះ  ស្រប ទៅ នឹង  ការ អំពាវ របស់ សម្តេច តេជោ  ហ៊ុន សែន  ដល់ ក្រុម ការងារ ជួយ  ដោះស្រាយនូវទុក្ខលំបាក  និងការខ្វះខាតរបស់ពលរដ្ឋ  នៅ ពេល ដែល ជំងឺ កូវីដ ១៩  វាយ លុក ក្នុង សហគមន៍  ។

លោកស្រីក៏បានជំរុញដល់ក្រុមការងារទាំងអស់ត្រូវខិតខំចូលរួមបង្ការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានខ្លាំងក្លាបន្ថែមទៀត  ជាពិសេសត្រូវដោះស្រាយជីវភាពប្រជាពលរដ្ឋក្នុងកំឡុងពេលជំងឺកូវីដ១៩ រាលដាលនៅក្នុងសហគមន៍នេះ។

លោកស្រីក៏បានថ្លែងផ្តាំផ្ញើរដល់អាជ្ញាធរត្រូវជំរុញឲ្យពលរដ្ឋទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា និងត្រូវគោរព អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩  ជាពិសេសជំងឺកូវីដបំលែងថ្មីដែលតា ដោយត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ  ហ៊ុន សែន គឺ ៣កុំ និង ៣ការពារបើមិនចាំបាច់កុំចេញក្រៅផ្ទះ។

អំណោយលោកស្រីកិត្តិសង្គហបណ្ឌិត  ម៉ែន សំអន  ប្រគល់ជូនគណបក្សសង្កាត់ដើម្បីចាត់ចែងប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះចំនួន ៥០ គ្រួសាររួមមាន៖អង្ករ២,៥តោន ត្រីខ៥០ឡូ ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ មី៥០កេស ស្ករសរ៥០គីឡូ មុង៥០ កន្ទេលជ័រ៥០ ក្រម៉ា៥០ ម៉ាស់២៥០០ អាល់កុលជែល៥០ដប សាប៊ូ ប្រូធិច ១០០ដុំ ទឹកសុទ្ធវិតាល់៥០យួរ  និងថវិការ២.៥០០០០០រៀល។ជូនក្រុមប្រឹក្សាសង្កាត់អាកុល ១កានស្មើនឹង ៣០ លីត្រម៉ាស់៥០០ និងថវិកា ៥ សែនរៀល។ផ្តល់ជូនភូមិទាំង ៧ អាកុល៧០លីត្រ ម៉ាស់៧០០និងថវិកា ៧០ ម៉ឺនរៀលដែលចំណាយថវិកាសរុបមានចំនួនជាង១៨លានរៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *