ឯកឧត្តម តូច ប៉ូលីវ៉ា និង ឯកឧត្ដម ជិន ប៊ុនធឿន តំណាង ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បាននាំយកទេយ្យទាន សម្ភារ និងថវិកា ដែលជាអំណោយរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវឌ្ឍនា ប៊ុន ស៊ាងលី មកប្រគេនដល់ព្រះសង្ឃដែលគង់ចាំអស់ព្រះវស្សា ចំនួន១៤វត្ត ក្នុងស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖នៅថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត និង ឯកឧត្ដម ជិន ប៊ុនធឿន តំណាង ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម រាណ សុវណ្ណារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ បានអញ្ជើញនាំយកទេយ្យទាន សម្ភារ និងថវិកា ដែលជាអំណោយរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវឌ្ឍនា ប៊ុន ស៊ាងលី មកប្រគេនដល់ព្រះសង្ឃដែលគង់ចាំអស់ព្រះវស្សា ចំនួន១៤វត្ត ក្នុងស្រុកកំពង់រោទិ៍រួមមានៈ វត្តព្រះពន្លា(ឃុំព្រះពន្លា) វត្ដទួលអំពិល(ឃុំសំយ៉ោង) វត្តបន្ទាយក្រាំង វត្តគោករកា (ឃុំបន្ទាយក្រាំង) វត្តសន្សំកុសល វត្តកោះត្រាច (ឃុំថ្មី) វត្តឯក វត្តស្វាយបុទម វត្តពោធិម្អម( ឃុំត្នោត) វត្តព្រៃម្នាស់ វត្តត្រពាំងព្រីង វត្តពោធិរុក្ខរាម( ឃុំសំឡី) វត្តអង្គរំដួល និងវត្តព្រៃចារ ( ឃុំខ្សែត្រ)។

ក្នុងឱកាសនោះដែរ ឯកឧត្តម តូច ប៉ូលីវ៉ា ផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា និងណែនាំដល់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ក្រសួងសុខាភិបាល និងជួយផ្សព្វផ្សាយដល់ពុទ្ធបរិស័ទ្ធចំណុះជើងវត្តត្រូវមានការប្រុងប្រយ័ត្ន ត្រូវពាក់ម៉ាស់  លាងសម្អាតដៃជាមួយជែល ឬ សាប៊ូ និង រក្សាគម្លាត។

ឯកឧត្តម តូច ប៉ូលីវ៉ា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះជំងឺកូវីដ-១៩ ជាពិសេសនាពេលថ្មីៗនេះនៅប្រទេសកម្ពុជាយើងបានរកឃើញវីរុសបម្លែងថ្មី Deltaវាងាយឆ្លងនិងគ្រោះថ្នាក់ខ្លាំងជាងកូវីដ-១៩និងសូមអោយបងប្អូនចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩តាមរយៈការ អនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល  ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត   ពាក់ម៉ាស  និងការរក្សាគម្លាតសុវត្ថិភាពសង្គម  និងគម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំនិង៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថាពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។

ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្តនីមួយៗផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *