ខេត្តកំពង់ឆ្នំាង :រសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១ លោក អម សុភា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់ជូនតាមរយះមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្ត ជូនដល់គ្រួសារកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះចំនួន ២០គ្រួសារដែលស្ថិតនៅក្នងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមរបស់អាជ្ញាធរដែនដីផងដែរ ។
មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះ អភិបាលរងខេត្តលោក អមសុភា បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំរាជរដ្ធាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុករបស់បងប្អូនប្រជាពលរដ្ធគ្រប់ពេលវេលាដោយមិនប្រកាន់ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ ពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងតែធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័ក មិនអាចចេញក្រៅប្រកបអាជីកម្មបាន។
អភិបាលរងខេត្តក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កត្រូវបន្តគោរពតាមការណែនាំរបស់គ្រូពេទ្យ និងអាជ្ញាធរអោយបានត្រឹមត្រូវទៅតាមការកំណត់ក្នុងរយះពេល១៤ថ្ងៃ ហើយនិងអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ដើម្បីជៀសផុតពីពីការឆ្លងពីជំងឺដ៍កាចសាហាវនេះ ។
បន្ទាប់មកអភិបសលរងខេត្តកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរបានជូនអំណោយរបស់រាជរដ្ធាភិបាលដោយក្នុង០១គ្រួសារទទូលបាន អង្ករចំនួន២០ គ.ក្រ គុយទាវ ០១ប្រអប់ ទឹកត្រី ០១យួរ ទឹកសុីអុីវ០១យួរ និងប្រេងឆា០១ដប ផងដែរ ៕សុក្ខារិន