ខេត្តពោធិសាត់:ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២១ ម្សិលមិញនេះក្រុមការងារចម្រុះនៃ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរថ្ឋបាលជលផល និងលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ ដោយមានការចូលរួមពី លោកនាយផ្នែក និង នាយសង្កាត់កំពង់លួង យោធាខេត្ដ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ដ មេPMស្រុកកណ្ដៀង មេ PM (B05) ប៉ូលីសសេដ្ឋកិច្ចខេត្ត បរិស្ថានស្រុកក្រគរ ដោយប្រើកម្លាំងសរុប ៣១នាក់ មធ្យោបាយធ្វើសកម្មភាពកាណូតចំនួន ៨គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចាប់ពីឃុំកំពង់លួង រហូតដល់ ចំនុច កំពង់វាលធំ ឃុំក្បាលត្រាច ស្រុកក្រគរ។
ជាលទ្ធផលបាន ២ករណីនិងធ្វើការ រុះរើទាញបំផ្លាញចោលវត្ថុតាងរួមមាន:
របាំងសាច់អួន ចំនួន ០៨ខ្សែ ប្រវែង ២៤០០ម៉ែត្រ ក្បាលបរ ចំនួន ០៨គ្រឿង
និង របាំងស្បៃមុងចំនួន ១០ខ្សែ ប្រវែង ១៥០០ ម៉ែត្រ
លូកងស្បៃមុងចំនួន ១៥ មាត់
បង្គោលចំរឹងចំនួន ១៨៥០ ដើម
-ចាក់លែងកូនត្រីចម្រុះចូលក្នុងទន្លេវិញផងដែរ ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់លោក ភុំវិមល់ បានអោយដឹងថារដូវនេះជារដូវបិតនេសាទហើយក៍ជារដូវទឹកទន្លេសាបមានការហូរចូលដែលជាអំណោយផលដល់មច្ឆាតូចធំគ្រប់ប្រភេទរកកន្លែងពងកូន ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់តែងតែធ្វើការអំពាវនាវម្ដងហើយម្ដងទៀតដល់បងប្អូនប្រជានេសាទសូមកុំធ្វើការនេសាទនៅក្នុងរដូវបិទនិងកុំប្រើប្រាស់ឧបករណ៍ណាដែលផ្ទុយពីច្បាប់ជលផលបញ្ឈប់ការកាប់រុករានទន្ទ្រានព្រៃលិចទឹកដែលជាចំរុះសត្វគ្រប់ប្រភេទបង្កកំណើតកូនចៅ៕