បន្ទាយមានជ័យ៖ យុវជនម្នាក់ព្យាយាមសម្លាប់ខ្លួនឯងទាល់តែបានសម្រេច ខណៈលើកប៉ុនប៉ងសម្លាប់ខ្លួនលើកមុនៗ ត្រូវបានសាច់ញាតិជួយទាន់ពេលវេលា តែលើកក្រោយនេះ សម្រេចចិត្តលេបថ្នាំកណ្តុរ គ្មានអ្នកដឹងស្លាប់តែម្តង ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី27 ខែកក្កដា ឆ្នាំ2021 នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ហុង ដា ភេទប្រុស អាយុ 19ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបញ្ជាក់ថា៖ តាមឲ្យដឹងពីឪពុកជនរង គ្រោះបានប្រាប់ឲ្យថា កូនប្រុសរបស់គាត់កន្លងទៅធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើក រួចមកហើយ តែត្រូវបងប្អូនជួយទាន់ពេលវេលា។ មុនកើតហេតុគាត់បានឮសំឡេងកូនក្អួតជាច្រើនដង តែមិនបានចាប់អារម្មណ៍ថាកូន លេបថ្នាំកណ្តុរទេ ពេលក្អួតរួចកូនប្រុសគាត់បានឡើងទៅដេកនៅលើផ្ទះដេកម្នាក់ឯង។ លុះព្រឹកឡើងថ្ងៃទី27ខែកក្កដា ឆ្នាំ2021 គាត់ជាឪពុកបានទៅទិញ អេដចាយ ស្រាប់តែប្អូនស្រីរបស់គាត់ទូរស័ព្ទប្រាប់ថា កូនប្រុសបានស្លាប់ដោយលេបថ្នាំកណ្តុរ។
ក្រោយពីសមត្ថកិច្ចបានចុះទៅពិនិត្យសព ឃើញថា សពពិតជាបានធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន រួចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕