ព្រះវិហារៈ លោកយាយ ថោង ក្រឹម អាយុ១០៣ឆ្នាំ រស់នៅភូមិស្រអែមជើង និងលោកតា គង់ ចាន់ អាយុ១០០ឆ្នាំ រស់នៅភូមិបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត នៅទីតាំងវិទ្យាល័យស្រអែម នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។
លោក សាប់ ប៊ុន សឿន អាយុ៥៧ឆ្នាំ ជាកូនលោកយាយឈ្មោះ ថោង ក្រឹម បានរៀបរាប់ប្រាប់អង្គភាព គេហ៌ទំព័រ សង្គមសន្តិភាព នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះថា «លោកជាកូនទី៧ ក្នុងចំណោមកូនទាំង៨នាក់ របស់លោកយាយ ថោង ក្រឹម ដែលមានអាយុ១០៣ឆ្នាំ។ លោកបញ្ជាក់ថា សុខភាពរបស់លោកយាយសព្វថ្ងៃល្អធម្មតា អាចប្រកបការងារផ្សេងៗបានពេលខ្លះក៏អាចឡើងដើមរាំងបេះត្រួយទៀតផង ហើយការមកទទួលការចាក់វ៉ាក់សាំងនេះ គឺគាត់មកដោយស្ម័គ្រចិត្តខ្លួនឯងគ្មានណណាបង្ខិតបង្ខំនោះទេ។
ដោយឡែកលោក កែវ សុន អាយុ៤៨ឆ្នាំ ដែលត្រូវជាកូនប្រុសពៅ របស់លោកតា គង់ ចាន់ បានរៀបរាប់ឱ្យដឹងថា «លោកតា គង់ ចាន់ មានកូនសរុប៣នាក់ ថ្វីត្បិតតែពេលនេះ លោកតាមានអាយុ១០០ឆ្នាំ ក៏ពិតមែន តែសុខភាពរបស់លោកតាល្អធម្មតា អាចធ្វើកិច្ចការផ្សេងៗបាន។ ទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺគាត់មកចាក់ដោយស្ម័គ្រចិត្ត និងបង្ខំឱ្យគាត់ដឹកមកចាក់ទៀតផង។SPS