ខេត្តកំពង់ឆ្នាំង៖លោក លី គឹមលន់ ជាក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោ នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តយោធាមួយគ្រឿង របស់លោកឧត្តមសេនីយ៍ត្រី កង ប៊ុន ធឿន នាយកសាលាភូមិយោធភូមិភាគពិសេ ស បុកម៉ូតូ១គ្រឿងបណ្ដាលឲ្យកុមារម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងបុរសជាឪពុកបាក់ជើងម្ខាង កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមុខច្រកចូលសាលាស្រុករលាប្អៀរនោះ ត្រូវបានដោះស្រាយបញ្ចប់សំណងរដ្ឋប្បវេណីក្រៅប្រព័ន្ធតុលាការរួចហើយកាលពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់សម្របសម្រួល របស់ឯកឧត្តមហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោក
ឯកឧត្តម សាំង វណ្ណៈ ដែលបានដឹកនាំការប្រជុំចរចាតាមប្រព័ន្ធ zoom និងដោយមានការចូលរួមសម្របសម្រួលដោយផ្ទាល់ពី ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិ ត្តសម្ដេចតេជោផងដែរ ទើបទទួលបានជោគជ័យនេះ ។
លោក លី គឹមលន់ មេធាវីស្ម័គ្រចិត្តសម្ដេចតេជោបានប ញ្ជាក់ថា ជាលទ្ធផលគឺជនរងគ្រោះ ប្ដី និងប្រពន្ធក្រោយពីទទួលយកការចរចា ជនរងគ្រោះបានយល់ព្រមទទួលសំ ណងរដ្ឋប្បវេណីចំនួន១៧០០០$(មួយមុឺនប្រាំពីរពាន់ដូល្លាអាមេរិក)ដើម្បីបញ្ចប់រឿង។
ដោយឡែក បុរសនិងស្ត្រីជាអាណាព្យាបាលកុមាររងគ្រោះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារកងទព័ជើងគោកដែលបានជួយសម្របសម្រួល និងអរគុ ណលោក កង ប៊ុនធឿន អ្នកបង្ករដែលបានងាកមកទទួ លខុសត្រូវនូវកំហុសរបស់គាត់។ ហើយពួកគាត់សន្យាថានឹងដកពាក្យបណ្ដឹងនៅតុលាការខេត្តកំពង់ឆ្នាំងវិញដើម្បីបញ្ចប់រឿងនេះ។
ជាមួយគ្នានេះដែរក្នុងនាមប្រជាពលរដ្ឋក្រីក្រជាអាណា ព្យាបាលកុមាររងគ្រោះ សូមថ្លែងអំណរគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចហ៊ុនសែន សម្ដេចគតិព្រឹទ្ធិបណ្ឌិត ឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម គី តិច ឯកឧត្ត ម សាំង វណ្ណះ ដែលបានគិតគូរអំពីសុខទុក្ខនិងការលំបា ករបស់ប្រជាពលរដ្ឋរងគ្រោះ ដោយបានជួយសម្របសម្រួ លដោះស្រាយនូវការលំបាកបញ្ចប់រឿងខាងលើនេះក្រៅប្រព័ន្ធតុលាការដោយជោគជ័យ៕ដោយ សុក្ខារិន