ប្រជាពលរដ្ឋក្រីក្រដែលរស់នៅក្នុងតំបន់បិទខ្ទប់ចំនួន៣០គ្រួសារទទួលបានអំណោយពីសប្បុរសជន

ព្រះវិហារ៖ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លោក ចាន់ សុជា ម្ចាស់អាជីវកម្ម ឡានដឹកដីក្រុងព្រះវិហារនិងភរិយា តំណាងអោយលោកជំទាវ ផង វល័ក្ខ និងស្វាមី ដែលជាអគ្គនាយកក្រុមហ៊ុន សួគ៍សុវណ្ណកិនស័ង្គសី រួមជាមួយ សប្បុរសជននានា បានបរិចាគនាំយកអំណោយជាគ្រឿង ឧបភោគបរិភោគមួយចំនួនយកមក ចែកជួនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតនៅក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រ ភូមិភារកិច្ច (ហៅភូមិយាយនាង) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្នុងការប្រគល់គ្រឿងឧបភោគបរិភោគនោះផងដែរ មានការចូលរួមពីក្រុមការងារ សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខេត្តព្រះវិហារ ដោយមានការចូលរួមសម្របសម្រួល ពីកងកម្លាំងទាំង៣ប្រភេទដែលឈរជើងការពារនៅចំនុចតំបន់បិទខ្ទប់និងសប្បរសជនមួយចំនួនផងដែរ។

ក្នុងឱកាសនោះដែរលោក ចាន់ សុជា ក៏បានលើកឡើងថា បើទោះបីជាអំណោយទាំងនេះមាន បន្ទិចបន្ទួចយ៉ាងណាក្ដីក៍ជាទឹកចិត្តក្នុងសិល្បះចែករំលែកដល់បងប្អូនដើម្បីសម្រួលដល់ការហូបចុកក្នុងគ្រួសារដែលកំពុងមានហានិភ័យក្នុងបរិបទជម្ងឺកូវិដ១៩នេះ។

ក្នុងនោះលោកចាន់់ សុជា និងភរិយាក៏ជូនពរដល់បងប្អូនសូមអោយមានសុខភាពល្អ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព គោរពតាមវិធានការរបស់អាជ្ញាធរ និងកោរពតាមវិធានការ៣ការពារនិង៣កុំរបស់ប្រមុខរាជរដ្ឋភិបាល ក៏ដូចជាតាមវិធានការរបស់ ក្រសួងសុខាភិបាលដែលបានដាក់ចុះដើម្បីរួមចំណែកបង្ការនិងទប់ស្កាត់ អោយបាននូវជំងឺកូវីដ១៩​ដែលកំពុងតែរីករាលដាលនាពេលបច្ចុប្បន្ននេះ។

ទិទ្ធភាពក្នុងការចែកជាស្បៀងអាហានេះផងដែរបងប្អូនប្រជាពលរដ្ឋក៏បានសម្តែងនូវទឹកចិត្តសប្បាយ​រីរាយនិងត្រេកអរយ៉ាងក្រៃលែងចំពោះសប្បុរស ជនដែលបាននាំយកអំណោយមកចែកជូនដល់ ពួកគាត់​ក្នុងគ្រាដែលពួកគាត់កំពុងជួបនូវផលវិបាក​យ៉ាងខ្លាំងនៅពេលនេះ។ ហើយពួកគាត់ក៏ បានជូនពរដល់សប្បុរសជនទាងអស់ក៏ដូចជាក្រុមការងារ សូមអោយជួបប្រទះតែពុទ្ធពរទាង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ជាពិសេសសូមអោយជាសផុតពីជំងឺ កូវីដ១៩ទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ផងដែរថា អំណោយដែលនាំយកមកចែកជូននៅពេលនេះរួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី  ប៊ីចេង ស្ករស និងទឹកសុទ្ធផងដែរ៕ដោយ សេង ពិសិដ្ឋ

You might like

Leave a Reply

Your email address will not be published. Required fields are marked *