ឯកឧត្តម អ៊ុន ចាន់ដា ទទួល សម្ភារបរិក្ខារពេទ្យ ពីធនាគារវឌ្ឍនៈសាខាខេត្តកំពង់ចាម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៧  ខែកក្តដា ឆ្នាំ២០២១នេះបានអញ្ជើញទទួលអំណោយឧបត្ថម្ភ ជា សម្ភារបរិក្ខារពេទ្យ ពីធនាគារវឌ្ឍនៈ សាខាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អគ្គនាយកធនាគារវឌ្ឍនៈ ដែលបានឧបត្ថឧបករណ៍តេស្តរហ័ស កូវីដ-១៩ ចំនួន ១២៥០ឈុត និងថ្នាំពេទ្យ ចំនួន៨០០ប្រអប់ ជូនដល់គណៈកម្មការខេត្តប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ ដើម្បីយកទៅប្រើប្រាស់ ក្នុងយុទ្ធនាការ ប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ ក៏ដូចជា ការ ទប់ស្កាត់ ព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ក្នុងក្របខណ្ឌខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា  អំណោយមនុស្សធម៌របស់ធនាគារវឌ្ឍនៈសាខាខេត្តកំពង់ចាម នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធ ប្រឆាំង នឹង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលជំងឺដ៏កាចសាហាវនេះកំពុងតែគម្រាមកំហែងដល់អាយុជីវិត មនុស្ស  និង សេដ្ឋកិច្ច ប្រចាំថ្ងៃ របស់ បងប្អូនប្រជាពលរដ្ឋ ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *