មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានដឹកនាំកម្លាំងចុះសាកសួសុខទុកសមាជិកអតីត្តយុទ្ធជនដែលពិការកំពង់រសនៅជាមួយកូនតូចៗក្នុងស្ថានភាពលំបាក

ខេត្តកំពង់ឆ្នាំង:ក្រោយពីសារព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយពីជីវិតរសនៅដ៍លំបានរបស់អតីត្តយុទ្ធជនពិការនិងកំពង់មានជម្ងឺប្រចាំកាយម្នាក់ដែលរសនៅជាមួយកូនតូចៗដែលមានជីវភាពខ្វះខាតផងនោះ។

ទើបនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុសុភា និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោក យ៉ាន់ សុខុម ជាអតីតយុទ្ធជន(ពិការ) រស់នៅក្នុង.ភូមិកំពង់អួរ ឃុំខុនរ៉ង. ស្រុកបរិបូណ៌ .ដែលស្ថានភាពកំពង់ជួបការលំបាកក្នុជីវភាពរសនៅជាមួយភាពគ្រួសារ ។

ស្ថិតក្នុងឱកាសចុះសាកសួសុខទុក្ខពិនិត្យមើលពីជីវភាពរសនៅរបស់អតីត្តយុទ្ធពិការនោះមេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំងបាននាំយកគ្រឿងសម្ភារះ.ថវិកាមួយចំនួនឧុបត្ថមជូនរួមមាន អង្ករ២ការ៉ុង ទឹកស៊ីអ៊ីវ ១ យួរ.ទឹកត្រី ១ យួរ.ទឹកសុទ្ធ១កេស និងថវិកា ២០ ម៉ឺនរៀល ។

ក្នុងឱកាស់ចុះសាកសួសុខទុកនោះមេបញ្ជាការ តំបន់សឹករងកំពង់ឆ្នាំងក៏បានធ្វើការ ផ្ដាំផ្ញើ សុំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅការឆ្លងរីករាលដាលនៃជំងឺCovid-19 ត្រូវអនុវត្ត ៣ កុំ ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួន ។

នៅបញ្ចប់ពិធីអតីត្តយុទ្ធជនដែលពិការហើយកំពង់មានជម្ងឺផងនោះឈ្មោះ លោក យ៉ាន់ សុខុម ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរអរគុណ ដល់ក្រុមការងារ ដូចជាថ្នាក់ដឹកនាំ ទាំងអស់ ដែលតែងតែបានយកចិត្តទុកដាក់ និងជួយរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់គាត់ ដែលជាអតីតយុទ្ធជនកុំពង់ជួបការលំបាក ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *