ខេត្តកំពង់ឆ្នាំង:នៅល្ងាចថ្ងៃទី២៦កក្កដា២០២១ព្រះគ្រូយស់បញ្ញសញ្ញាណ.សុនចាន់វិរះ.ព្រះចៅអធិការវត្តចន្ធប្បជោត្តនារាមហៅ វត្តតាសិទ្ធ នៅភូមិបាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងបាននាំយកអំណោយដែលគ្រឿងសម្ភារះហូបមកប្រគល់ជូនមណ្ឌល់ព្យាបាលជម្ងឺកូវិដ១៩កម្រិតស្រាលក្នុងស្រុកទឹកផុស ។ព្រះគ្រួចៅអធិការព្រះនាមយស់បញ្ញាញ្ញាណ សុនចាន់វិរះ ព្រះអង្គបានមានសង្ឃដីកាថាអំណោយដែលបាននាំយកមកប្រគល់ជូននៅថ្ងៃនេះត្បិតតែមានតិចតួចក៏ពិតមែនតែជាសណ្តានចិត្តសទ្ធាបរិច្ចាកនិងជួយសម្រាលការលំបាកនៅក្នុងមណ្ឌលព្យាបាលកូវីដ 19 កម្រិតស្រាលក្នុងស្រុកទឹកផុសបានមួយគ្រាផងដែរ ។ព្រះគ្រូចៅអធិការវត្តចន្ទប្បជោត្តនារាមហៅវត្តតាសុទ្ទព្រះអង្គបានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងតែធ្វើចិត្តាឡីស័កនៅមណ្ឌលព្យាបាលកំរិតស្រាលនៃស្រុកទឹកផុសត្រូវធ្វើយ៉ាងណាអនុវត្តឲ្យបានតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល(៣ការពារនិង៣កុំ) ។អំណោយដែលបាននាំយកមកប្រគល់ជូនដល់មណ្ឌលព្យាបាលកូវីដ19 កម្រិតស្រាលនៃស្រុកទឹកផុសមានទឹកសុទ្ធ 50 កេះ.ត្រីខកំប៉ុង១០យួរ . ម៉ាស់១០ប្រអប់.អង្ក៥០គីឡូក្រាម.មីខ្លាឃ្មុំ១០កេះ.អាកុល១០លិត្រទឹកដោះគោខាប់១០កំប៉ុងផងដែរ ។អនុប្រធានគណៈកម្មការគ្រប់គ្រងនិងសម្របសម្រួលមណ្ឌលព្យាបាលកូវីដ19 កម្រិតស្រាលនៅស្រុកទឹកផុសតំណាងលោកអភិបាលស្រុកទឹកផុសលោក ឡុចវណ្ណមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចៅអធិការវត្តចន្ទប្បត្តនារាម.ហៅ.វត្តតាសុទ្ធដែលបាននាំយកអំណោយមកប្រគល់ជូនមណ្ឌល់ព្យាបាលកូវិដ១៩កម្រិតស្រាលស្រុកទឹកផុសដែលព្រះអង្គបានរួមចំណែកក្នុងគ្រាដែលជម្ងឺកូវិដនៅមិនទាន់បានស្រាកស្រាននោះឡើយ ។សូមបញ្ជាក់ផងដែរថានៅថ្ងៃទី 26 កក្កដា 2021 នេះស្រុកទឹកផុសមិនមានរកឃើញអ្នកវិជ្ជមានកូវីដ19 ទៀតទៅឡើយហើយចំនួនអ្នកដែលចូលមកសម្រាកព្យាបាលនៅមណ្ឌលសរុបមាន 64នាក់ស្រី 41 នាក់ ៕ សុក្ខារិន