ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្ដេច តេជោ មិន ត្រឹម តែ ស្វែង រក សុខ សន្តិភាព ជូន ជាតិ មាតុភូមិ ប៉ុណ្ណោះ ទេ ថែម ទាំង ជួយ សង្រ្គោះ ជីវិត ប្រជាពល កម្ពុជា ទៀត

ខេត្តស្វាយរៀង៖  ឯក ឧត្តមទេសរដ្ឋមន្រ្តី  លី  ធុជ  បាន លេីក ឡេីង កាល ព្រឹក ថ្ងៃ ទី ២៦  ខែ កក្កដា  ឆ្នាំ ២០២១  ថា  «សម្ដេច តេជោ  មិន ត្រឹម តែ ស្វែង រក សុខ  សន្តិភាព ជូន ជាតិ មាតុភូមិ ប៉ុណ្ណោះ ទេ  ថែម ទាំង ជួយ សង្រ្គោះ អាយុជីវិត  ប្រជាពលរដ្ឋ កម្ពុជា ឲ្យ រួច ផុត ជំងឺ កូវីដ -១៩ ទៀត  » ក្នុង ឱកាស ដែល ឯក ឧត្តមទេសរដ្ឋមន្រ្តី    ក្នុង នាម លោកស្រី កិត្តិ សង្គហ បណ្ឌិត  ម៉ែន  សំអន  ឧបនាយករដ្ឋមន្ត្រី  និង ជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន ខេត្ត ស្វាយរៀង  បានអញ្ជើញ ចុះ ពិនិត្យ និងលេីក ទឹក ចិត្ត ដល់ សកម្មភាព   ការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩  ជូន ប្រជាពលរដ្ឋ ក្រុង បាវិត  ខេត្ត ស្វាយរៀង  នៅ មណ្ឌល វិទ្យាល័យ ជីភូ  និង វិទ្យាល័យ បាវិត  ព្រម ទាំង បាន ជួប សំណេះសំណាល  និង សាកសួរ សុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ  និងក្រុម គ្រូពេទ្យ នៅ ទី នោះ ។

ឯកឧត្តម បន្ត ទៀត ថា ៖សម្តេច តេជោ  នាយករដ្ឋមន្ត្រី  តែងតែ យក ចិត្ត ទុកដាក់ ខ្ពស់ ចំពោះ សុខមាលភាព  របស់ បងប្អូន ប្រជាពលរដ្ឋ កម្ពុជា  ជាពិសេស ការ ទប់ស្កាត់ ការ រីក រាលដាល ជំងឺ ឆ្លង កូវីដ -១៩   និង ខិតខំ ប្រឹងប្រែង ស្វែង រក វ៉ាក់សាំង បង្ការ ចាក់ ជូន ប្រជាពលរដ្ឋ ឲ្យ បាន គ្រប់ ៗគ្នា  និង ដោយ ឥត គិត ថ្លៃ  ដែល លោក ទេសរដ្ឋមន្រ្តី  បាន ចាត់ ទុក ថា  «វ៉ាក់សាំង សម្តេច តេជោ  គឺ ជា វ៉ាក់សាំង ជីវិត»  ជួយ បងប្អូន អោយ រួច ផុតពី ជំងឺ ចង្រៃ នេះ ។

ក្នុង នាម លោកជំទាវកិត្តិ សង្គហ បណ្ឌិត   ឯកឧត្តមទេសរដ្ឋមន្រ្តី   បាន ថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ ជូន ចំពោះ ក្រុម គ្រូពេទ្យ មក ពី បញ្ជា ការដ្ឋាន កងទ័ព ពិសេស    ដែល បាន បញ្ជូន ក្រុម គ្រូពេទ្យ មកជួយ  ចាក់ វ៉ាក់ សាំង នៅ ក្រុង បាវិត  ព្រមទាំង បាន ជម្រុញ ឲ្យ ឪពុក ម្ដាយ ទាំង អស់ ត្រូវ នាំ កូន  ដែល មាន  អាយុ ចាប់ពី  ១២-១៧  ឆ្នាំ  មក ចាក់ វ៉ាក់សាំង ចាប់ ពី ថ្ងៃទី ០១  ខែ សីហា  ឆ្នាំ ២០២១  ឲ្យ បាន គ្រប់ ៗគ្នា   តប តាម ការ អំពាវនាវ ដ៏ខ្ពង់ខ្ពស់ បំផុត របស់ សម្ដេច អគ្គ មហា សេនា បតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី  នៃ ព្រះរាជាណាចក្រ កម្ពុជា ។

ឆ្លៀត ក្នុង ឱកាស នោះ  ឯកឧត្តម ទេសរដ្ឋមន្រ្តី   បាន សម្តែង នូវ ការ ដឹង គុណ  និង កត្តញ្ញូ តាធម៌ ជូន ចំពោះ សម្តេច តេជោ   នាយក រដ្ឋមន្ត្រី    ដែល បាន ដឹកនាំ រាជរដ្ឋាភិបាល កម្ពុជា  និង គណបក្ស ប្រជាជន កម្ពុជា   មិន ត្រឹម តែ ស្វែង រក សុខ  សន្តិភាព ជូន ជាតិ មាតុភូមិ ប៉ុណ្ណោះ ទេ  ថែម ទាំង ជួយ សង្គ្រោះ ដល់ អាយុជីវិត របស់ ប្រជាជន កម្ពុជា ទៀត ផង ។

ទន្ទឹម នឹង នោះ  ឯក ឧត្តមទេសរដ្ឋមន្រ្តី  ក៏បាន ដឹកនាំ ក្រុម ការងារ   អញ្ជើញ ចុះ សាក សួរ សុខទុក្ខ ប្រជាពលរដ្ឋ  និង អាជ្ញាធរ មូលដ្ឋាន សង្កាត់ ច្រក ម្ទេស  ក្រុង បាវិត  ព្រម ទាំង ចែក គ្រឿង ឧបភោគ បរិភោគ និង ថវិកា ជូន ដល់ គ្រួសារ ក្រីក្រ  ១  និង ក្រ  ២  ចំនួន  ៥០  គ្រួសារ  ដែល កំពុង ជាប់ ធ្វើ ចត្តាឡីស័ក ។ គ្រឿង  ឧបភោគ បរិភោគ  ទាំង នោះ រួមមាន អង្ករ ,  ទឹក ស៊ីអ៊ីវ ,  ទឹក ត្រី ,  មី,  ម៉ាស់ ,  ត្រី ខ  និង ថវិកា មួយ ចំនួន ។

ពិធី នេះ  មា ន ការ អញ្ជើញ ចូលរួម ពី  លោក   ស៊ុយ  ជីហ៊ាង  ប្រធាន ក្រុម ការងារ សង្កាត់ ច្រក ម្ទេស ,  លោក   ហូ  វុទ្ធី  ប្រធាន ក្រុម ការងារ សង្កាត់ ព្រៃ អង្គុញ ,  លោក   គាំ  រីបូន  ប្រធានក្រុមការងារ សង្កាត់ បាទី ,  លោក  លឹម  សៀង ហេង  អភិបាល ក្រុង  និង ក្រុម ប្រឹក្សា សង្កាត់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *