មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ជម្រុញនិងក្រើនរំលឹកដល់នាយ ពលទាហានសូមអោយគោរពតាមវិធានការការពារជម្ងឺកូវិដ១៩របស់ប្រមុខរាជរដ្ឋាភិបាល

ព្រះវិហារៈ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ នាព្រឹកថ្ងៃ ទី២៦ ខែកក្ដដា ឆ្នាំ២០២១នេះ បានប្រជុំផ្សព្វផ្សាយដល់នាយ នាយទាហាន ពលទាហានចំណុះទីបញ្ជាការទាំងមូល ឲ្យបានជ្រូតជ្រាបកាន់តែច្បាស់ចំពោះជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលក្នុងសហគមន៍នាពេលបច្ចុប្បន្ននេះ។

លើសពីនេះទៅទៀត ឯកឧត្ដម មេបញ្ជាការបានក្រើនរំលឹកដល់កម្លាំងទាំងអស់តាមផ្នែកប្រតិ បត្តិការសឹករងគ្រប់បណ្ដាអង្គភាពចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីទប់ ស្កាត់ក្នុងការចេញចូលរបស់ប្រជាពលរដ្ឋក្នុងភូមិបិទខ្ទប់មួយរយៈនៃការរីករាលដាលជម្ងឺកូវិដ១៩ ដែលកំពុងមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងក្រុមគ្រួសារនិងសហគមន៍ហើយ ឯកឧត្ដម មេបញ្ជាការក៏បានណែនាំអោយឲ្យបងប្អូននាយ នាយទាហាន ពលទាហាន អនុវត្តវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរដ្ឋាភិបាល ក៍ដូចសេចក្ដីប្រកាសរបស់ក្រសួង សុខាភិបាល និងអនាម័យ ត្រូវពាក់ម៉ាស់ជាប្រចាំ រក្សាគំលាត ប្រើអាកុល ជេល ជាដើម ផងដែរ៕

ឯកឧត្ដមបន្តថា ដោយបច្ចុប្បន្ន សភាពការណ៍ប្រទេសថៃ កំពុងវាយលុកខ្លាំងដោយ វីរុសកូវីដបម្លែងថ្មី ប្រភេទ Delta នៅទីក្រុងបាងកក ហើយនិងនៅខេត្តមួយចំនួនជាប់ព្រំដែន ប្រទេសកម្ពុជា ពលករចំណាកស្រុកអាចនឹងវិលត្រលប់មកប្រទេសវិញ ដូច្នេះកងកម្លាំងត្រូវ ត្រៀម ទប់ស្កាត់អោយខានតែបាន។

ឯកឧត្ដម មេបញ្ជាការតំបន់សឹក បានបន្ថែមទៀតថា មេរោគកូវីដ-១៩ បម្លែងថ្មី ប្រភេទ Delta នេះ មានភាពឆ្លងសាហាវលឿន និងធ្ងន់ធ្ងរជាងវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតបច្ចុប្បន្ននេះ ដូច្នេះយើងត្រូវប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ទាំងអស់គ្នា ត្រូវអនុវត្តឲ្យបានតាម ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *