សមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យ ម្នាក់ រួមនិងវត្ថុតាងរក្សា ទុក និងជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន

ខេត្ត ពោធិ៍សាត់  ៖ វេលាម៉ោង១និង១០នាទីថ្ងៃទី២៤កក្កដា២០២១ម្សិលមិញសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់រួមនិងវត្ថុតាងរក្សាទុកនិងជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ក្រុង ពោធិសាត់សហការ ជាមួយ ប៉ុស្តិ៍ នគរបាល រលាប និង ប្រជា ការពារ ភូមិ ហេតុការណ៍នេះកើតឡើង នៅ ចំណុច មាត់ ស្ទឹង  ស្ថិត នៅ ភូមិ ព្រែក ត្នោត  សង្កាត់ រលាប  ក្រុង ពោធិ៍សាត់ ។

យោង តាម របាយការណ៍ របស់ អធិការដ្ឋាន នគរបាល ក្រុង ពោធិ៍សាត់ បាន ឲ្យ ដឹង ថា  ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានខាងលើមានឈ្មោះ ជូ  ឆេកូ  ភេទ ប្រុស  អាយុ ៣៥ ឆ្នាំ  រស់នៅភូមិបន្ទាយដី សង្កាត់ បន្ទាយ ដី  ក្រុង ពោធិ៍សាត់  ខេត្តពោធិ៍សាត់ ។

វត្ថុ តាង ដែល ដកហូត បាន រួម មាន ៖  ម្សៅ ក្រាម ស ថ្លា សង្ស័យ សារធាតុ ញៀន ចំនួន ១កញ្ចប់ធំ និង ៥កញ្ចប់តូច ថង់ ផ្លាស់ ស្ទិ កមួយ ចំនួន  ដែលបំរើដល់ការជក់និង ម៉ូតូ ចំនួន ០១ គ្រឿង ផងដែរ ។

បច្ចុប្បន្ន  ជនសង្ស័យ និង វត្ថុ តាង ថ្នាំញៀនត្រូវបានសមត្ថកិច្ចនគរបាល ក្រុង ពោធិ៍សាត់  បាន កសាង សំណុំរឿង ចាត់ការ បន្តទៅស្នងការនគបាលខេត្តពោធិសាត់តាមនីតិវិធី ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *