យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីម្តាយក្មេងស្រីម្នាក់បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចពីបទរួមភេទជាមួយអនិតិជន

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី២៥កក្កដា២០២១សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់បន្ទាប់ពីម្តាយក្មេងស្រីម្នាក់បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចដោយចោទពីបទរួមភេទជាមួយកូនស្រីជសអនិតិជន ។

សមត្ថកិច្ចនគបាលស្រុកសាមគ្គីមានជ័យបានអោយដឹងថាហេតុការខសងលើនេះបានកើតឡើងតាំងពីវេលាម៉ោង២និង០០នាទីថ្ងៃទី១៧កក្កដា២០២១កន្លងទៅនៅចំណុចវាលស្រែខាងក្រោយផ្ទះចម្ងាយ៥គីឡូម៉ែត្រ ដែលស្ថិតក្នុងភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង   .។

សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាមានករណី រួមភេទជាមួយអនិតិជនអាយុក្រោម១៥ឆ្នាំ កើតឡើងដោយជនសង្ស័យឈ្មោះ យឿន សាវី ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅបច្ចុប្បន្ន ភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់  ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងហើយជាមួយ ឈ្មោះ ព.ធ.រ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែ រ  មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិថ្មីខ្មែរ ឃុំ ត្បែងខ្ពស់ ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចំនួន៣ដងរហូតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ទើបម្តាយរបស់ជនរងគ្រោះដឹងបានមកដាក់ពាក្យបណ្តឹងនៅប៉ុសន៍នគបាលរដ្ឋបាលហើយបានឈានដល់ការឃាត់ខ្លួនជនសង្សយ័ផងដែរ។

អធិការនគបាលស្រុកសាមគ្គីមានជយ័បានអោយដឹងតាមរយះទូរសព្ទនៅល្ងាចថ្ងៃទី២៥កក្ដដា២០២១នេះថានៅចំពោះមុខសមត្ថកិច្ចទាំងជនសង្សយ័និងជនរងគ្រោះបានឆ្លើយចំពោះមុខសមត្ថកិច្ចថាពួកគេស្រឡាញ់គ្នានិងបានរួមភេទជាមួយគ្នា៣ដងហើយត្រូវបានឃាត់ខ្លួនម្តាយខសងស្រីប្តឹងសមត្ថកិច្ចឃាត់បានតែម្តង ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនិតិវិធីផងដែរ  ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *