កំពង់ធំះកាលពីថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២១ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃខេត្តកំពង់ធំបានចុះបង្ក្រាបគ្រឿងចក្រមួយគ្រឿងដែលកំពុងតែឈួសឆាយដីព្រៃសំរាងទុករបស់រដ្ឋនៅចំណុចភូមិតាម៉ិញ ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ រួចហើយប្រគល់អោយទៅជំនាញរដ្ឋបាលព្រៃឈើកំពុងថ្ម បើតាមប្រភពព័ត៌មានបានបញ្ជាក់ថាដីព្រៃដែលកំពុងតែរងការឈួសឆាយយ៉ាងសកម្មគឺមានចំនួន៣ក្បាលដី ស្មើនឹងជិត៦០ហិកតា បានរត់ការសុំច្បាប់សម្អាតដីដំបូកត្រូវបានរដ្ឋបាលស្រុកសន្ទុកសុីញ៉េយក៦០០ដុល្លា ទើបដំណើរការឈួសឆាយយ៉ាងរលូន។ក៏ប៉ុន្តែមហាជនកំពុងតែហួសចិត្តនិយាយមិនចេញគ្រឿងមួយគ្រឿងនេះចាប់បានកាលពីថ្ងៃទី២៣ខែកក្ដដា ឆ្នាំ២០២១+ឥឡូវនេះលឺល្បីថាគ្រឿងចក្រមួយគ្រឿងនេះចេះបំបាំងខ្លួនលួចរត់ចេញពីកន្លែងមេព្រៃមកឈួសឆាយដីព្រៃវិញដដែលៗ ពលរដ្ឋបានខ្សិប ដាក់ត្រចៀក តៗគ្នាថានេះមកពីប្រព័ន្ធពុករលួយ របស់មន្ត្រីថ្នាក់ក្រោមបានធ្វើអោយព្រៃឈើដែលនៅសេស សល់បន្តិចបន្តួចលួចឃុបឃិតគ្នាបំផ្លាញអស់គ្មានសល់បើចាប់បានហើយយកតែលុយរួចដោះលែងធ្វើសកម្មភាពឈួសព្រៃវិញយ៉ាងរំភើយុ។
មហាជនបានរិះគន់ថា-សកម្មភាពបែបនេះ-វាជាកំហុសសង្កាត់រដ្ឋបាលព្រៃឈើក្រយា ឬមួយដាក់បន្ទុកទៅលើរដ្ឋបាលស្រុកសន្ទុកជាអ្នកសុីញ៉េអនុញាត នៅក្នុងលិខិតដែលបានស្នើសុំនោះម្យ៉ាងទៀតបើយោងទៅតាមលិខិតស្នើសុំមិនទាន់គ្រប់ជ្រុងជ្រោយ អ្នកសារព័ត៌មានបានទូរស័ព្ទទៅកាន់លោកឈាង មាលា នាយសង្កាត់រដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃទី២៥ខែកក្ដដាឆ្នាំ២០២១នេះតែមិនអាចទាក់ទងបានឡើយព្រោះបិទទូរស័ព្ទ។ ចំនែកម្ចាស់គ្រឿងចក្រគេស្គាល់ឈ្មោះថា-បងស្នា រស់នៅភូមិក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។