ខេត្តកំពង់ឆ្នាំង:យោងតាមរបាយកាណ៍របស់រដ្ឋបាលខេត្តកំំពង់ឆ្នាំងដែលទទួលបានថ្ងៃទី២៥កក្កដា២០២១ចេញសេចក្តីប្រកាស់ព័ត៌មានរវស់រដ្ឋបាលខេត្តកំពង់ឆ្នាំងស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ19 តាមរយៈការធ្វើតេស្តរហ័ស(Rapid Test )ចំនួន ១២ នាក់ស្រី៦ អាជីវក.កម្មក.និងកសិកនិងអ្នកជាសះស្បើយចំនួន ៣២ នាក់នៅថ្ងៃទី២៤កក្កដា២០២១ម្សិលមិញ ។ក្នុងនោះអ្នកវិជ្ជមានកូវិដ្ឋ១៩រដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង .មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង.មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនបរិបូណ៌និងមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់លែង ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ19 ខាងលើក្នុងរយៈពេល 14 ថ្ងៃសូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។
ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19 សូមសាធារណជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ 3 ការពារនឹង៣កុំដើម្បីខ្លួនយើងគ្រួសារយើងនឹងសង្គមជាតិយើង ។
ក្នុងនោះករណីជាសះស្បើយពីជំងឺកូវីដ19 មានចំនួន 32 នាក់និងស្រី 17 នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសម្រាកព្យាបាលនឹងបន្តធ្វើចិត្តាឡីស័កនៅតាមលំនៅឋានរៀងខ្លួនរយៈពេល 14 ថ្ងៃទៀតបងដែរដើម្បីបញ្ចៀសការឆ្លងរីករាលដាលកូវីដ19 បន្តទៀត ៕សុក្ខារិន