ឯកឧត្តម ទីប្រឹក្សាសាខាសមាគម រួមនិងលោកប្រធានសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្តខេត្តព្រះវិហារដឹកនាំក្រុមការងារយកភេសជ្ជៈ និងថវិកាមួយចំនួន ទៅប្រគល់ជូនមណ្ឌលចាក់វ៉ាក់សាំង កូវីដ១៩ នៅវិទ្យាល័យ ស្រអែម ស្រុកជាំក្សាន្ត

ព្រះវិហារ,ព្រឹកថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ   ឯកឧត្តម ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ និងជាទីប្រឹក្សាសាខាសមាគម និងលោក វេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានក្រុម ការងារសាខាសមមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ បានដឹកនាំក្រុម ការងារយកភេសជ្ជៈ និងថវិកាមួយចំនួន ទៅប្រគល់ជូនមណ្ឌលចាក់វ៉ាក់សាំង កូវីដ១៩ នៅវិទ្យាល័យ ស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងនោះក្រុមការងារចាក់វ៉ាក់សាំងសរុប ១៧នាក់ ដោយក្នុង១នាក់ ទទួលបានថវិកា ៥០,០០០៛ (ហាសិបពាន់រៀលគត់) និងប្រធានមណ្ឌល ទទួលបាន ថវិកា ចំនួន ២០០,០០០៛ (ពីររយពាន់រៀលគត់)ផងដែរ។  អំណោយរួមមាន៖ ១.ទឹកក្រូច      ចំនួន ០១កេស

២.ទឹកផ្លែឈើ   ចំនួន ០៣កេស ៣.ថវិកា ចំនួន ១,០០០,០០០៛ (មួយលានរៀលគត់)

ក្នុងឱកាសនោះដែរ ឯកឧត្ដម ជូ តុងអាន ទីប្រឹក្សាសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ បានមានប្រសាសន៍ថា នេះជាការចូលរួមរបស់សមាគម ក្នុងការចែក រំលែក ដល់ក្រុមការងារដែលខិតខំចំណាយកម្លាំងកាយចិត្តក្នុងការ ចាក់វ៉ាក់សាំងជូនដល់ បងប្អូន ប្រជាពលរដ្ឋរបស់យើង ក៍ដូចជាការធ្វើសកម្មភាពជូនសង្គមក្នុងបរិបទ កូវិដ១៩ដែល កំពុងជួបប្រទះទូទាំងប្រទេសផងដែរ៕ដោយ សេង ពិសិដ្ឋ

You might like

Leave a Reply

Your email address will not be published. Required fields are marked *