ព្រះវិហារៈព្រឹកថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានក្រុមការងារសាខាសមមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ,បាន ដឹកនាំក្រុមការងារទៅទទួលថវិកាពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការ រងកងពលធំអន្តរាគមន៍លេខ៣ និងជាទីប្រឹក្សាសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ ចំនួន ១,១៥០,០០០៛ (មួយលាន មួយរយហាសិបពាន់រៀលគត់) ដើម្បីទិញបេច្រកអង្ករ សម្រាប់ធ្វើសកម្មភាពមនុស្សធម៌ ជួយដល់សង្គមក្នុងខេត្តព្រះវិហារ ។
ក្នុងការប្រគល់និងទទួលថវិការនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ជូ តុងអាន ទីប្រឹក្សាសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ បានផ្ដល់មតិយោបល់ ល្អៗដល់ក្រុមការងារសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ ថា យើងត្រូវ តែរួមគ្នាគិត រួមគ្នាធ្វើដើម្បីផលប្រយោជន៍រួមនិងសង្គម របស់យើងឈានទៅ រកភាពសម្បូ សប្បាយនិងរីកចម្រើនបន្តទៅមុខថែមទៀតផងដែរ៕ដោយ សេង ពិសិដ្ឋ