សំណង់ខុសច្បាប់នៅក្នុងស្រុកស្ទោងនៅតែបន្តសាងសង់ បើទោះបីមន្រ្ដីជំនាញអះអាង ថាបានចុះផ្អាកក៏ដោយ

 

កំពង់ធំ៖ប្រជាពលរដ្ននិងមន្រ្ដីរាជការក្នុងស្រុកស្ទោងបានរឹះគន់អាជ្ញាធរស្រុកស្ទោងនិងប្រធានការិយាល័យភូមិបាលស្រុកស្ទោង ថាបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយស៊ីសំណូកក្រោមតុ បណ្ដោយអោយកើតមានសំណង់អាណាធិបតេយ្យ សាងសងលើដីចំណីផ្លូវសាធារណះជាហូរហែរ ទោះបីរមន្ទីររៀបចំដែនដីសុរិយោដីនិងសំណង់ខេត្តបានអះអាងថាបានចុះផ្អាកហើយក៏ដោយក៏ម្ចាស់សំណង់នៅតែបើកការដ្ឋានសាងសង់ដោយឥតញញើតច្បាប់ឡើយ

ជាក់ស្តែងនៅរសៀលថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២១ សំណង់អាគារចំនួន២កន្លែងកំពុងសាងសង់យ៉ាងរលូនមិនមានការផ្អាកនោះទេ ដែលមានទីតាំងកន្លែងទី១នៅទីប្រជុំជនជិតបេនឡាន បានសាងសង់អាគារ៤ល្វែង៣ជាន់ ជាកម្មសិទ្ធរបស់អ្នកស្រី តឹង តន់ និងនាង ជិម ណារ៉ុម ស្ថិតនៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ និងទី២ ស្ថិតនៅក្បែរស្ទឹងស្ទោងប្រហែល៣០ម៉ែត្រ ដោយសំណង់ទាំងនេះសុទ្ធសឹងតែសាងសង់ដោយគ្មានច្បាប់អនុញ្ញាត និងពុំមានប្លង់កម្មសិទ្ធនោះឡើយ ។

ជាក់ស្ដែងសំណងទាំងនេះស្ថិតនៅលើដីចំណីផ្លូវជាតិលេខ០៦ ដែលកំណត់ដោយមាត្រាច្បាប់ ដោយវាស់ពីអ័ក្សផ្លូវម្ខាង៣០ម៉ែត្រ តែច្បាប់បានអនុឡោឲ្យអ្នកដែលរស់នៅលើផ្លូវពីមុនមកហាមបន្តការសាងសង់បន្ថែម ។ប៉ុន្ដែរសំណង់ផ្ទះល្វែង៤ល្វែង ៣ជាន់របស់លោកស្រី តឹង តន់ និងនាង ជិម ណារ៉ុម បានដំណើរការសាងសង់ជាធម្មតា បើទោះបីជាមានក្រុមការងារថ្នាក់ខេត្តចុះមកផ្អាកការសាងសង់បណ្តោះអាសន្នក៏ដោយ បើយោងតាមរបាយការណ៍ របស់មន្ទីរសុរិយោដីខេត្តបានសរសេរកំណត់ហេតុថា=តំបន់ទីប្រជុំជនបានចុះបញ្ចីជាលក្ខណៈប្រព័ន្ធដោយទុកផ្លូវជាតិលេខ០៦ ទំហំ៦០ម៉ែត្រសងខាងផ្លូវ ម្ចាស់សំណង់ពុំមានវិញ្ញាប័ន្តបត្រសម្គាល់ម្ចាស់អចលនាវត្ថុឡើយ ការចុះពិនិត្យជាក់ស្តែង មន្រ្ដីជំនាញបានធ្វើរបាយការណ៍ជូន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំរួចហើយ គណះកម្មាការរៀបចំដែនដី សម្រេចផ្អាកការសាងសង់ជាបណ្តោះអាសន្ន នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សំណង់ផ្ទះល្វែង របស់លោកស្រី តឹង តន់ និងនាង ជិម ណារ៉ុម នៅតែដំណើរការសាងសង់បើទោះបី លោក អ៊ឹម សុឌីណា ប្រធានមន្ទីរសូរិយោដី និងសំណង់ខេត្តកំពង់ធំ បានឆ្លើយតបតាមប្រព័ន្ឋតេក្រាមថា ( មន្ទីរបានចុះទៅពិនិត្យ និងផ្អាកការសាងសង់នេះជាបណ្តោះអាសន្ន និងបានរបាយការណ៏ជូនទៅឯកឧត្តមអភិបាលខេត្ត រួចរាល់ហើយ តែបើសកម្មភាពការសាងសង់នេះនៅតែបន្ត មន្ទីរនិងចាត់ក្រុមការងារដោយសហការណ៏ជាមួយរដ្ឋបាលខេត្តចុះទៅពិនិត្យថែមទៀត ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *